ខេត្តកណ្តាល ៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ខេត្តបានធ្វើការចាប់ខ្លួនបុរសម្នាក់តាមដីកាបង្គាប់របស់សាលាដំបូងខេត្តកណ្ដាល ករណីអំពើលួចដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចភូមិចក ឃុំបែកចានស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
ការចាប់ខ្លួនបុរសខាងលើ គឺនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៦ល្ងាច ត្រង់ចំណុចមុខរោង ចក្រសាន់បេះភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
មន្ត្រីនគរបាលយុត្តិធម៌បានអោយដឹងថា ជនជាប់ ចោទឈ្មោះសេង សុខគា ហៅបឿន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
ករណីនេះ ជនចាប់ចោទបញ្ជូនមកអធិការដ្ឋាននគរ បាលស្រុកអង្គស្នួល ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ
...