ខេត្តស្ទឹងត្រែងៈ លោកឈាង បាក់ រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតៈយុត្តិជននឹងនិតិសប្បទា នឹងលោកប្រធានមន្ទីសង្គមកិច្ចខេត្តនឹងក្រុមការងារមន្ទី អញ្ចើញចុះសួរសុខទុកនឹងនាំអំណោយបន្តិចបន្តួចរបស់មន្ទីសង្គមកិច្ចខេត្ត ជូនដល់គ្រួសារងគ្រោះដោយសារភ្លើងឆេះដោយរន្ទះបាញ់បណ្តាលឱ្យឆេះផ្ទះមួយស្មើបីខ្នង កាលពីវេលាម៉ោង១១និង២០នាទីយប់ជិតពាក់កណ្តាលអាធ្រាតយប់ថ្ងៃទី១១ ខែ០៩ ឆ្នាំ២០១៧ មានករណីអគ្គីភ័យមួយបានកើតឡើងឆេះផ្ទះអស់ចំនួនមួយស្មើបីខ្នងសល់តែសំយាបខាងមុខផ្ទះ ដោយសារន្ធះបាញ់ ព្រមទាំងស្លាប់សត្វគោ១ក្បាលនិងទ្រព្យសម្បត្តិសំភារៈខូចខាតមួយចំនួន ស្ថិតនៅភូមិអូរស្វាយឃំុអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
បើយោងតាមរបាយការណ៍របស់មេឃំុអូរស្វាយ ឈ្មោះសេក ម៉ៅ បានឱ្យដឹងថា ម្ចាស់ផ្ទះដែលអគ្គីភ័យបានឆាបឆេះអស់ខាងលើនោះមានឈ្មោះ ង៉ែត អាត ភេទប្រុស អាយុ៣៨ឆ្នាំ សញ្ញាតិខ្មែរ និងប្រពន្ធមានឈ្មោះ យឿន រ៉ាវី អាយុ៣៦ឆ្នាំ សញ្ញាតិខ្មែរ មានកូនប្រុសចំនួន២នាក់ អាបងប្រុសមានអាយុ១៣ និងប្អូនប្រុស មានអាយុ៨ឆ្នាំ ។ ករណីមូលហេតុដែល ធ្វើឱ្យកើតមានអគ្គីភ័យឡើងបណ្តាលមកពីរន្ទះបាញ់ ចំចរន្ធអគ្គីសនីទើបធ្វើឱ្យផ្ទុះសេខ្សែភ្លើងឡើង បានឆាបឆេះផ្ទះភ្លាមៗមួយរពេច យ៉ាងសន្ធោសន្ធៅគួរឱ្យរន្ធត់ បានឆេះផ្ទះអស់មួយមានបីខ្នង់ទំហំ១៣ម៉ែត្រគុណនិង១៦ម៉ែត្រគិតទាំងវ៉េរ៉ុង់ដា ហើយផ្នែកខាងក្រោមធ្វើអំពីបេតុង មានបន្ទប់ទឹកបង្គន់ រួមនិងផ្នែកខាងលើធ្វើអំពីគ្រឿងឈើមានជញ្ជាំងបាំងក្តារដំបូលប្រក់ហ្វីប្រូ ស៉ីម៉ង់ ក្រោយពីរភ្លៀងរាំងបន្តិច។
ក្រោយពីអាជ្ញាធរមូលដ្ឋានចុះធ្វើកំណត់ហេតុ ទើបបានដឹងថាបាត់បង់ទ្រព្យសម្បត្តិនិងសំភារៈដែលបានខូចខាត រួមមានដូចជា- លុយខ្មែរចំនួន២លានរៀល – ទូរទស្សន៍១គ្រឿង តុ ទូ កៅអី ចាន ឆ្នាំង មុង ភួយ កន្ទេល ពូក សម្លៀកបំពាក់ ផ្ទាំងរូបភាពដែលដាក់តាំងនៅជាប់ជញ្ជាំង បានឆេះខ្ទេចខ្ទីរអស់គ្មានសល់ – ស្លាប់សត្វគោ១ក្បាល(គោញីផើមអាយុ៤ឆ្នាំ) របស់ឈ្មោះវង្ស សាវណ្ណ ដែលនៅខាងក្រោយចំម្ងាយប្រមាណ១០០ម៉ែត្រពីផ្ទះ – ហើយសរុបជាទឹកប្រាក់ទាំងអស់មានចំនួនប្រមាណជាង២មឺុនដុល្លាអាមេរិក ។
ក្រោយពីរបានស្តាប់របាយការណ៍លោកមេឃុំរួចមក លោកឈាង បាក់ បានមានប្រសាសន៍ថាៈលោកចុះមកធ្វើការជាមួយមន្ទីក៍ បានដឹងតាមព៍ត៌មានយើងផ្សប់ផ្សាយមួយចំនួន នឹងតាមបណ្តាញសង្គមហ្វេសបុកផងដែរលោក ក៍បានរៀបចំអំណោយបន្តិចបន្តួច របស់មន្ទីសង្គមកិច្ច អតីតយុត្តិជនខេត្ត យកមកចែកជូនដល់គ្រួសារជនរងគ្រោះ មានដូចជា ១.អង្គ២៥គីឡូ ២.កន្ទេល ១ ភួយ១ ម៉ុង១ អំបិល៣កញ្ចប់ .៣.ទឹកស៉ីអ៉ីវ១យួរ ស្គរស១គីឡូ នឹងថវិការចំនួន២៥ម៉ីនរៀល ។ លោកបន្តទៀតថាៈអំណោយនេះគ្រាន់តែជួយកាត់បន្ថយមួយរយៈពេលតែប៉ុណ្ណោះមិនអាចបានរហូតដែរ ។
យើងត្រូវគិតខិតខំប្រឹងរៈរកយ៉ាងណាបន្តទៀតដើម្បីអណាគត់ ហើយក៍សូមផ្តាំផ្ញើដល់បងប្អូនទាំងអស់ សូមប្រុងប្រយ័ត្នពេលមានភ្លៀងផ្គរន្ទះ ត្រូវបិតប្រព័ន្ធភ្លើងអគ្គីសនី នឹងទូរស្ទព៍ដែលជាវិឡុសកម្មបណ្តាលឱ្យគ្រោះថ្នាក់ជាយៈថាហេតុ ៕ មាស សុផាត