ភ្នំពេញ ៖ អភិបាលខេត្តកំពត លោក ចាន់ ចេស្តា រួមទាំងសមត្ថកិច្ចពាក់ព័ន្ធបានចុះដកស្លាកឈ្មោះ «រមណីយដ្ឋានសុខាឋាន សួគ៌»ហើយ នៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ដែលក្រុមហ៊ុនសុខា បានផ្លាស់ប្តូរដោយគ្មានការអនុញ្ញាត ធ្វើឱ្យបាត់អត្តសញ្ញាណដើម តំបន់ប្រវត្តិសាស្រ្ត ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការណ៍របស់សម្តេចយ៉ាងដូច្នេះថា ៖ «សូមអរគុណបងប្អូនជនរួមជាតិដែលបានឲខ្ញុំដឹងពីការដូរឈ្មោះ រមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះផ្សេងដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹងនិងមិនបានអនុញ្ញាត។ ខ្ញុំបានបញ្ជារឲ្យអភិបាលខេត្តកំពត ទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញឲ្យបានមុនម៉ោង១១ថ្ងៃនេះ ។ តំបន់ប្រវត្តិសាស្ត្រត្រូវតែរក្សាឈ្មោះដើមជាដាច់ខាត!!» ៕ ជាយក្រុង
...