បងអៀវប្អូនប្រុសឆ្លងប្រឡាយលង់ប្អូនបាត់២ថ្ងៃ សាច់ញាតិយកក្បាលជ្រូកនិងមាន់បន់ស្រន់ទើបផុសរកសពឃើញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បងអៀវប្អូន ប្រុសឆ្លងប្រឡាយលង់ប្អូនបាត់២ថ្ងៃសាច់ញាតិយកក្បាលជ្រូក និងមាន់បន់ស្រន់ ទើបផុស សពរកឃើញនៅអំឡុងម៉ោង២ រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០៧ នៅ ទំនប់គាបស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនរង គ្រោះដែលលង់ទឹកស្លាប់ឈ្មោះ សុខ បិន ភេទប្រុស អាយុ១១ឆ្នាំ (ជាកូនទី៤ រៀន ថ្នាក់ទី៥) ឪពុកឈ្មោះ សុខ កិច្ច អាយុ៥២ ឆ្នាំ ម្តាយឈ្មោះ ហ៊ុន តូច អាយុ ៤៦ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
ឈ្មោះ សុខ កិច្ចបានប្រាប់ថា នៅពេលកូនប្រុសលង់ទឹកស្លាប់គឺនៅថ្ងៃបុណ្យភ្ជុំបិណ្ឌកូនប្រុសរួមជាមួយបងប្អូនសាច់ញាតិប្រមាណ២០នាក់នាំគ្នាទៅលេងនៅទំនប់គាប ហើយពេលនោះគឺឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ (ត្រូវជាបងប្រុស បង្កើត) ខណៈលេងទឹកសុខៗក៏អៀវប្អូន ប្រុសឆ្លងប្រឡាយមានប្រវែងជាង១០ម៉ែត្រ ជម្រៅប្រមាណ៣ទៅ៤ម៉ែត្រ ហែលពីច្រាំង ខាងលិចបំណងទៅខាងកើតដល់កណ្តាលប្រឡាយស្រាប់តែលង់ទឹក។ ភ្លាមនោះអ្នកជិតខាងឃើញក៏ស្ទុះទៅជួយបានបងប្រុសឈ្មោះ សុខ ពេជ្រ រីឯប្អូនប្រុសឈ្មោះ សុខ បិន បានលិចទឹកបាត់នៅអំឡុងម៉ោង១ រសៀលថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១៧ ។

ឪពុកបានបញ្ជាក់ថា ក្រោយពេលកូនប្រុសលង់ទឹកបាត់សាច់ញាតិប្រមាណជិត១០នាក់នាំគ្នាជ្រមុជទឹករកមិនឃើញ ។ លុះព្រឹកឡើងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ សាច់ញាតិបានយកក្បាលជ្រូកមាន់មកដាក់ សែនហើយសាច់ញាតិខំរករហូតដល់ម៉ោង២ រសៀលទើបរកឃើញពីចំណុចដែល លង់បាត់ជាប់ក្រោមស្ពានទ្វារទឹកប្រមាណ១០០ម៉ែត្រ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print