ខេត្តស្វាយរៀង ៖ ម្ដាយនិងកូនស្រី២នាក់បានរងរបួសធ្ងន់ខណះដែលកំពុងជិះម៉ូតូត្រូវរថយន្តទេសចរណ៏បើកបញ្ច្រាស់ទិសគ្នាបុកពេញទំហឹងបណ្ដាលអោយដួលច្រងាប់ស្រងឹលបង្កអោយមាន ការកកស្ទះដល់អ្នកធ្វើដំណើរក៏ដូចជាអ្នកភូមិនាំគ្នាចោមរោមមើលនិងជួយសង្គ្រោះកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៧ លើផ្លូវជាតិលេខ១ភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ម្ដាយនិងកូនស្រី២ នាក់បានរងរបួសធ្ងន់មានឈ្មោះ ម៉ន ដាវី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិបុស្ស ឃុំមេសថ្ងកស្រុកចន្រ្ទា ខេត្តស្វាយរៀង ឈ្មោះ ខា ស្រីឃុន អាយុ 6ឆ្នាំនិងឈ្មោះ ខា ស្រីឃា អាយុ5ឆ្នាំចំណែកម៉ូតូម៉ាក YAMAHA សុីលូតពណ៍ខ្មៅពាក់ស្លាកលេខវៀតណាម 70.B1.41973ខូចខាតយ៉ាងដំណំ។
អ្នកបើករថយន្តបង្កហេតុមានឈ្មោះ ឃុត វណ្ណៈភេទប្រុស អាយុ 32ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបររថយន្តទេសចរណ៍មានទីលំនៅភូមិ ពោធិរោងឃុំ ព្រះបាទជាន់ជុំស្រុក គិរីវង់ខេត្តតាកែវ ត្រូវបានឃាត់ខ្លួនបានភ្លាមៗបញ្ចួនទៅការិយាល័យនគរបាលចរាចរណ៏ខេត្តស្វាយរៀង។
អ្នកភូមិបានអោយដឹងថាមុនកើតហេតុគេឃើញមានរថយន្ត ១គ្រឿង ម៉ាកហុីហិនដាយពណ៍ក្រហមសធ្វើដំណើរពីលិចទៅកើតលើកំណាត់ផ្លូវជាតិលេខ១លុះបើកមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែទៅបុកប៉ះនិងម៉ូតូ01គ្រឿងម៉ាក YAMAHA សុីលូតពណ៍ខ្មៅពាក់ស្លាកលេខ 70.B1.41973 ជិះគ្នា៣នាក់ម្ដាយកូនដែលបញ្រាស់គ្នាពេញទំហឹងបណ្ដាលអោយដួលបោកក្បាលរណូករណែលតែម្ដង។
ក្រោយមកស្ត្រីរងគ្រោះនិងកូនត្រូវបានដឹកមកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងព្រមទាំងធ្វើការវាស់វែងនិងអូសវត្ថុតាងទាំងពីគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញ សំណុំរឿងតាមនីតិវិធីច្បាប់។
សមត្ថកិច្ចបញ្ជាក់ថាមូលហេតុដោយសារតែ :អ្នកបើកបរថយន្តមិនប្រកាន់ស្តាំទើបជួបករណីនេះកើតឡើងបែបនេះ ៕ សុថាន