ចុះលើស្ពានលឿនស្រាប់ផង ដាច់ហ្វ្រាំងបុកសាំយុងពីរគ្រឿង ថែមរ៉ឺម៉កមួយគ្រឿងទៀត

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ វាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកចុះលើស្ពានដាច់ហ្វ្រាំងបុករថយន្តសាំយុងពីរគ្រឿង និងរ៉ឺម៉កមួយគ្រឿងទៀត នៅគល់សា្ពនគីហ្សូណា (ត្រើយខាងលិច) ស្ថិតនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ។

រថយន្តបង្កហេតុម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់សា្លក លេខកំពង់ចាម3A-1020 បើកបរដោយឈ្មោះ យ៉ន វណ្ណ: ប្រុស អាយុ៣៤ឆ្នាំ នៅភូមិជ្រោយ ឃុំវិហ៊ាលួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

សក្សីបានឲ្យដឹងថា រថយន្តបង្កហេតុបានបើកចុះពីលើស្ពាន ទិសដៅពីលិចទៅកើត ខណ:បើកសុខៗបានដាច់ហ្វ្រាំងទៅបុករថយន្តសាំយ៉ុង០២គ្រឿង និងរឺម៉កកង់បី០១គ្រឿងបណា្ដល ឲ្យសា្លប់មនុស្ស០១នាក់ ឈ្មោះ ភិន នៅ ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិត្រពាំងចក ឃុំចិញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនិងរងរបួសស្រាល០១នាក់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងតាមជំនាញ
និងឃាត់ខ្លួនឈ្មោះ យ៉ន វណ្ណ: ប្រុស អាយុ៣៤ឆ្នាំ នៅភូមិជ្រោយ ឃុំវិហ៊ាលួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួមជាមួយ អ្នករួមដំណើរក្នុងរថយន្តបង្កបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាមដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print