មន្ត្រីជំនាញចុះអប់រំដល់ម្ចាស់សិប្បកម្មបាយក្ដាំង២កន្លែងនៅក្រុងសិរីសោភ័ណ

ចែករំលែក៖

ប៉ោយប៉ែត ៖ សិប្បកម្មបាយក្ដាំងពិសេស២កន្លែងនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្តកិច្ចចម្រុះចុះត្រួតពិនិត្យនិងណែនាំដល់ម្ចាស់អោយបង្កើនការអនាម័យឡើងវិញ និងដាក់កាលបរិច្ឆេទឲ្យបានត្រឹមត្រូវ មុន និងលក់ចែកចាយ នៅលើទីផ្សា​រក្នុងខេត្ត។

ការចុះត្រួតពិនិត្យនិងណែនាំ អោយបង្កើនអនាម័យឡើងវិញ និងដាក់កាលបរិច្ឆេទធ្វើឡើង នាថ្ងៃទី២៦ ខែកញ្ញា ២០១៧ មានការចូលរួមពីលោកហុង លាង ប្រធានស្ដីទីសាខាកាំកុងត្រូលប្រចាំខេត្តមន្ទីរពាណិជ្ជកម្មខេត្ត នគរបាលសេដ្ឋកិច្ចខេត្ត មន្ត្រីបរិស្ថាន និងសិប្បកម្ម ឧស្សាហកម្មខេត្តបន្ទាយមានជ័យ។

ក្នុងចុះត្រួតពិនិត្យនេះ សមត្ថកិច្ចចំរុះ បានចុះត្រួតពិនិត្យទៅលើសិប្បកម្មទី១​មានឈ្មោះ អ្នកស្រីប្រាក់​ ស្រីនាង​ ហៅ​ ចែម៉ៅ​ភូមិគោរដ្ឋាន​ សង្កាត់អូអំបិល​ ផល្លិតបាយក្ដាំង,ទី២ អ្នកស្រី សឿង ស៊ីនួន អាយុ៤០ឆ្នាំនៅភូមិព្រៃឬស្សីសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក លៀង ហុង ប្រធានស្ដីទីសាខាកាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យប្រាប់ថា៖ លោកបានណែនាំសិប្បកម្មទាំង២នេះដែលមានឈ្មោះ អ្នកស្រី ប្រាក់ ស្រីនាង និងអ្នកស្រី សឿង ស៊ីនួន អោយកែលំអរទីតាំងផលិត ត្រូវតែបង្កើនអនាម័យក្នុងការផលិតឲ្យបានខ្ពស់និង ដាក់ការបរិច្ឆេទក្នុងថង់វិចខ្ចប់ អោយបានត្រឹមត្រូវមុនពេលនាំទៅលក់ចែកចាយក្នុងទីផ្សារក្នុងខេត្ត ចៀសវៀងការដាក់តាំងលក់ហួសកាលបរិច្ឆេទ នាំអោយខូចសុខភាព អ្នកទិញយកទៅទទួលទាន។

លោកបានសំណូមពរដល់ម្ចាស់សិប្បកម្ម ឧស្សហកម្មផ្សេងៗទៀតផងដែរ ឲ្យសិប្បករក៍មកធ្វើកិច្ចសន្យានិងចុះបញ្ជីពាណិជ្ជកម្ម និងធ្វើបែបបទតាមនិតិវិធីច្បាប់។ព្រោះប្រទេសយើងមានច្បាប់ ដូច្នេះប្រសិនម្ចាស់សិប្បកម្មដែលបានណែនាំនិងធ្វើកិច្ចសន្យាហើយ នៅពេលសមត្ថកិច្ចចំរុះឃើញមិនទាន់អនុវត្តតាមកិច្ចសន្យានិងការណែនាំនោះទេ សមត្ថកិច្ចនឹងធ្វើទៅតាមការងាររដ្ឋបាល ដោយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីមានវិធានការតាមច្បាប់៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print