ភ្នំពេញ ៖ អគ្គីភ័យមួយបានកើតឡើងបង្កការភ្ញាក់ផ្លើលដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យចេញមកជួយអន្តរាគមន៍ខណះម្ចាស់បន្ទប់ជួលកំពង់ដាក់ដាំបាយនិងចង្ក្រាន់ហ្គាសហើយដោយសារតែម៉ូតូរបស់គាត់ទុកក្នុងបន្ទប់នោះដែបានហៀសាំងក៍បណ្តាលអោយឆាបឆេតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧នៅចំណុចបន្ទប់ជួលលេខ៤ផ្លូវ១៩៧២ភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។
បុរសម្នាក់ឈ្មោះ ជួន ពន្លក អាយុ២៧ឆ្នាំមានមុខរបរប្រធានគ្រាប់គ្រងដឹកជញ្ជួនការហ្វេក្រុមហ៊ុនឯកជនដែលជាម្ចាស់បន្ទប់ជួលកន្លែងកើតហេតុបាននិយាយប្រាប់សមត្ថកិច្ចថា៖ នៅមុនពេលកើតហេតុរូបគាត់បានដាក់ដាំបាយនិងចង្ក្រាន់ហ្គាសហើយក៍ចូលទៅក្នុងបន្ទប់ទឹកស្រាប់តែចេញមកវិញក៍ឃើញអណ្តាតភ្លើងឆាបឆេះឡើងតែម្តង។គាត់បន្តថាសង្ស័យតែឆាបពីម៉ូតូរបស់គាត់ហើយមើលទៅព្រោះថាម៉ូតូគាត់មានហៀសាំងតិចចេញមកខាងក្រៅតែគាត់មិនបានចាប់អារម្ម។
សត្ថកិច្ចនិងអាជ្ញាធរខណ្ឌដែលបានចុះជួយអន្តរាគមន៍បានអោយដឹងថា មូលហេតុដែលនាំអោយមានអគ្គីភ័យកើតឡើងនេះគឺបណ្តាលមកពីម្ចាស់បន្ទប់ជួលដាក់ដាំបាយហើយមិនបានមើលថាម៉ូតូនៅក្នុងបន្ទប់នោះមានហៀសាំងទើបបណ្តាលអោយឆាបឆេះបែបនេះ។
ប្រភពបន្តថាសម្ភារខូខាតមាន ម៉ូតូ១គ្រឿង កុំព្យូទ័រ១គ្រឿង ទូរស័ព្ទដៃ១គ្រឿង និងសម្លៀកបំពាក់មួយចំនួន។ ក្នុងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជួយបាញ់ពន្លត់អស់២គ្រឿងហើយរលត់ទៅវិញនៅម៉ោង៨និង១០នាទី ៕ តុង សីហា