ឈ្មួញបំផ្លាញទាំងត្រី រំលោភទាំងដីសាធារណះ គ្មានមន្រ្ដីជំនាញម្នាក់ ចុះហាមឃាត់

ចែករំលែក៖

ខេត្តសៀមរាប ៖ ប្រឡាយមេរំដោះទឹកមួយកន្លែងកំពុងរងការចាក់ដីលុបពីសំណាក់ឈ្មួញដីដ៏ល្បីឈ្មោះម្នាក់ជាថៅកែស្រះត្រី បានកំពុងតែចាក់ដីលុបប្រឡាយទឹកធ្វើផ្លូវចូលទៅស្រះត្រីដែលជាកម្មសិទ្ធិរបស់ខ្លួន នៅក្បែររមណីដ្ឋានភ្នំក្រោមក្នុង ភូមិចុងស្រុក ឃុំសៀមរាប ខេត្តសៀមរាប​ ។ នេះជាការអភិវឌ្ឍន៍ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាលដល់ប្រយោជន៍ សាធារណះ តែខាងមន្រ្ដីជំនាញ រ៉ែ ថាមពល គ្មានការអើរពើ ហាមឃាត់នោះទេ ធ្វើឲ្យមហាជនមានការ រិះគន់ថាទំនងជាមន្រ្ដីទាំងនោះត្រូវថ្នាំសណ្ដំរហូតជាប់ត្រកៀក ងាកខ្លួនមិនរួច ទើបបណ្ដែរបណ្ដោយឲ្យឈ្មួញ ចាក់ដីរំលោភយកដីប្រឡាយមេដ៏សំខាន់មួយនេះតាមតែអំពើចិត្ត ។

តាមប្រភពព៌ត៌មានពីប្រជាពលរដ្នបានឲ្យដឹងថា​ ឈ្មួញដីដុះស្លែ នេះឈ្មោះ  សិទ្ធិ ជាថៅកែស្រះត្រី មានដីនៅ តំបន់ក្បែររមណីដ្ឋាន ភ្នំក្រោម ។ រាងរាល់ថ្ងៃ គឺជីកដីលក់បង្តើតស្រះត្រីធំៗ ជួលឲ្យជនជាតិវៀតណាម ចិញ្ចឹមត្រីឆ្ដោរ ស៊ីនុយ ត្រីទន្លេសាប ត្រូវបានពលរដ្ន ដាក់រហ័សនាមថា ជាមេឈ្មួញឈ្លើងសង្គម បំផ្លាញទាំងត្រី រំលោភទាំងដីសាធារណះ។

ចំពោះការចាក់ដីលុបប្រឡាយមេធ្វើផ្លូវចូលទៅស្រះត្រី​នេះ អ្នកយកព័ត៌មានបាន សម្ភាសជាមួយលោក សិទ្ធិ ម្ចាស់ដី ដែលជាថៅកែស្រះត្រី​ គាត់បានបកស្រាយថា​   ការចាក់ដីនេះ​មានលូរដាក់រួចហើយ ​ៗ នៅក្បែរៗនិងក៏មានគេចាក់ដីដូចគ្នា​ ហេតុអីមិនទៅហាមឃាត់គេផង?

ប្រជាពលរដ្នបានបញ្ចាក់ថា  ប្រព័ន្ធប្រឡាយទឹកមេ មានមាត់ទំហំ ជិត២០ម៉ែត្រ  តែលោក​សិទ្ធិ យកលូ មុខកាត់មិនដល់១ម៉ែត្រ​ផងទៅដាក់ សួរថា​បើសំរាមស្ទះបន្ដិច ទឹកអាចហូរបានឬទេ?​  ចំពោះកន្លែងផ្សេងគេមិនចាក់ដីលុបដូចលោក សិទ្ធិទេ  គឺគេទុកផ្លូវទឹកជា១០ម៉ែត្រឯណោះ ។

លោក ជូ រ៉ាម៉ី ប្រធាន មន្ទីរ រ៉ែ ថាមពល ខេត្តសៀមរាបនគរដ្រេហ្គនមិនអាច សុំការបំភ្លឺបានទេជុំវិញការចាក់ដីនេះ​គឺពេលទំនាក់ទំនងតាម ទូស័ព្ទគឺ​ជាប់រវល់រហូត  មិនដឹង ជាដាក់ប្រព័ន្ធឬយ៉ាងណា?

ពាក់ព័ន្ធនិង បញ្ហានេះដែរ  លោក ស៊ូប្លាតុង អភិបាលក្រុងសៀមរាប  បានបញ្ចាក់តាម ប្រព័ន្ធ តេលេក្រាម​ ថាលោក និង ឲ្យ មន្រ្ដីជំនាញ របស់លោក ចុះ ទៅមើល នៅថ្ងៃស្អែក​ ។ ទទឹងនិងនេះ ប្រជាពលរដ្ន​រងចាំមើល ចំណាត់ការ របស់លោក មានប្រសិទ្ធិ ភាពដែរឬទេ​ ? ចំពោះ ឈ្មួញដុះស្លែរ ខាងជីកដីលក់ និង ចូលចិត្ត រំលោភយកដី ប្រឡាយធ្វើ​​ជាកម្មសិទ្ធិដោយមិនញញើតច្បាប់ទាំងនេះ​​។

ជុំវិញបញ្ហាចាក់ដីលុបប្រឡាយមេនេះ ប្រជាពលរដ្នបានសំណូមពរសុំឲ្យ លោក ស៊ូផ្លាតុង អភិបាលក្រុងសៀមរាប លោកចុះពិនិត្យ  ឲ្យបានត្រឹមត្រូវ និងសុំ ឲ្យ លោក អភិបាលខេត្ត រឹតបណ្ដឹង ច្បាប់ រ៉ែ និងថាមពល ផង ព្រោះកន្លងមក មានភាពធូររលុង ក្នុងការបើកដៃឲ្យឈ្មួញអាងខ្នងឈ្មួញជីកដីលក់ មានជំរៅរហូតដល់ក្បាលប្រែត  ៕  ប៊ុន រិទ្ធី​​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print