ភ្នំពេញ៖ បុរសពីនាក់បានឈ្លោះប្រកែកគ្នាព្រោះតែរឿងចាប់ម៉ូយដាក់រថយន្តតាក់សុីតាមផ្លូវសារធារណះហើយត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាកំពង់តែល្បាតនៅក្បែនោះឃើញទាន់ក៍នាំខ្លួនយកមកសាកសួនិងធ្វើតេសទឹកនោមឃើញមានសារធាតុញៀនទាំងពីនាក់។ ការឃាត់ខ្លួនបុរសទាំងពីនាក់ខាងលើនេះកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប៉ូលីសប្រាប់ថា៖ បុរសទាំងពីនាក់នោះទី១ឈ្នោះ ម៉េង សំណាង អាយុ២៤ឆ្នាំ មុខរបរអ្នកចាប់ម៉ូយដាក់រថយន្តតាក់សុី ស្នាក់នៅភូមិពី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រូចខេត្តកំពង់ស្ពឺ។ទី២ឈ្មោះ សូត្រ សុខឃី អាយុ៣៦ឆ្នាំ មុខរបរបបអ្នកបើកបរយន្តស្នាក់នៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោក វរសេនីយ៍ឯក សុខ សុផល នាយនគរបាលប៉ុស្តិ៍ទឹកថ្លាបានអោយដឹងថា មុននិងឃាត់ខ្លួនបុរសទាំងពីនាក់ខាងលើគឺកម្លាំងរបស់លោកបានធ្វើការល្បាតក្នុងមូលដ្ឋានលុះមកដល់ចំណុចខាងលើក៍ស្រាប់តែឃើញពួកគេទាំងពីនាក់កំពង់តែឈ្លោះប្រកែកគ្នារឿងដណ្តើមម៉ូយដាក់រថយន្តតាមផ្លូវសាររធារណះដែលបង្កភាពពរញ៉េរញ៉ៃទើបលោកបញ្ជាអោយនាំខ្លួនយកមកសាកសួនិងពិនិត្យទឹកនោមនៅប៉ុស្តិ៍ឃើញពួកគេមានសារធាតុញៀនទាំងនាក់ហើយក៍ឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំងពីនាក់បានបញ្ជួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្ត៕ តុង សីហា