ខេត្ដកំពង់ឆ្នាំង៖ ដូចអ្វីដែលប្រជា ពលរដ្ឋ១០គ្រួសារធ្លាប់លើកឡើងក្នុង ពេលដែលអ្នកមានលុយម្នាក់បានចាប់ ផ្ដើមធ្វើរបងបិទផ្លូវប្រជាពលរដ្ឋធ្លាប់ ដើរជាង៣០ឆ្នាំនោះថាប្រសិនបើមាន អ្នកស្លាប់ក្នុងចំណោមប្រជាពលរដ្ឋ១០ គ្រួសារដែលរស់នៅក្នុងភូមិទី១ សង្កាត់ ខ្សាម ក្រុងកំពង់ឆ្នាំង ពិតជាមិនអាច មានរថយន្ដដឹកសពចូលដឹកសពដង្ហែ ចេញបាននោះទេ ។
កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ សំឡេងស្មូតល្វើយៗចេញពីតំបន់មួយ ដែលមានប្រជាពលរដ្ឋរស់នៅជាង១០ គ្រួសារបញ្ជាក់ថា មានមនុស្សស្លាប់ ចេញពីកន្លែងនោះហើយក្រុមគ្រួសារសព កំពុងតែមានទុក្ខយ៉ាងក្រៀមក្រំបំផុត។ ប៉ុន្ដែអ្វីដែលពិតជាធ្វើឱ្យសង្វេគទៅទៀត នោះទាំងប្រជាពលរដ្ឋនិងក្រុមគ្រួសារ សពគឺរកផ្លូវរំកិលសពចេញពីផ្ទះទៅបូជាទាំងលំបាកដោយសារតែផ្លូវដែលធ្លាប់ ដើរជាង៣០ឆ្នាំមកហើយនោះត្រូវបាន អ្នកមានលុយម្នាក់ធ្វើរបងបិទជិត ។ សព បុរសនោះត្រូវបានគេសែងចេញតាម ច្រកតូចមួយយ៉ាងលំបាកឡើងមកកាន់ផ្លូវធំដាក់លើរថយន្ដដែលមើលទៅគួរ ឱ្យអាណោចអាធ័មជាទីបំផុត ។
នៅក្នុងអារម្មណ៍ដ៏សែនក្ដុកក្ដួលខណៈដែលផ្លូវត្រូវបានបិទជិតហ៊ុមព័ទ្ធដោយ របងឥដ្ឋនិងមានទឹកលិចប្រជាពលរដ្ឋ នៅទីនោះបានប្រាប់ឱ្យដឹងថា ផ្លូវនេះជា ផ្លូវពលរដ្ឋ១០គ្រួសារចេញចូលភូមិនិង ប្រជាពលរដ្ឋផ្សេងទៀតធ្វើដំណើរចេញ ចូលជាប្រចាំតាំងពីឆ្នាំ១៩៧៩មកម្ល៉េះហើយក្រោយមកផ្លូវនេះត្រូវបានឈ្មោះ អៀម ហុកឆាយ និងឈ្មោះ យិន ធី នាំគ្នា ធ្វើរបងថ្មបិទផ្ជិត ។ ប្រជាពលរដ្ឋបាននាំ គ្នាតវ៉ាភ្លាមៗនៅពេលដែលអ្នកទាំង២ ធ្វើរបងហើយអាជ្ញាធរក្រុងក៏បានឱ្យ ម្ចាស់សំណង់ផ្អាកការសាងសង់ដែរ ប៉ុន្ដែ មិនបានឱ្យរុះរើសំណង់នោះចេញពីផ្លូវ ឡើយទុករហូតមកដល់សព្វថ្ងៃបង្កការលំបាកដល់ប្រជាពលរដ្ឋចំនួន១០គ្រួសារ ដែលរស់នៅក្នុងតំបន់នោះ។ ជាងនេះទៅ ទៀតប្រជាពលរដ្ឋព្រួយបារម្ភចំពោះបញ្ហាអគ្គិភ័យដែលគ្មានផ្លូវឱ្យរថយន្ដចូលទៅជួយធ្វើអន្ដរាគមន៍តែម្ដង ។
ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ប្រសិនបើអាជ្ញាធរខេត្ដ និងថ្នាក់លើជួយ ដោះស្រាយបានផ្លូវសំរាប់ដើរចេញចូលដូចកាលពីជាង៣០ឆ្នាំមុននោះគាត់នឹង រៃអង្គាសលុយគ្នាកសាងផ្លូវមួយខ្សែនេះ អោយផុតពីកាលំបាកដូចដែលឃើញ នឹងភ្នែកស្រាប់ ។ ការព្រួយបារម្ភធំបំផុត របស់គាត់នាពេលនេះគឺខ្លាចមានអគ្គិភ័យ កើតឡើងមិនអាចឱ្យរថយន្ដទឹកចូលទៅរួច ដើម្បីជួយធ្វើអន្ដរាគមន៍បានឡើយ ។
ក្នុងពេលដែលសពរៀបចំរំកិលចេញពីគេហដ្ឋានប្រជាពលរដ្ឋដែលស្ថិតនៅ ក្នុងតំបន់នោះបានស្រក់ទឹកភ្នែកបង្ហាញពីទុក្ខសោកហើយនិយាយទាំងខ្សឹកខ្សួល ថា សូមសុំឱ្យសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកត្ដិព្រឹតបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកតែងតែមានទឹកចិត្ដ សណ្ដោសប្រណីគ្រប់ប្រជាពលរដ្ឋទូទៅ មេត្ដាជួយអន្ដរាគមន៍ឱ្យគេបើកផ្លូវ សម្រាប់ពួកគាត់ទាំង១០គ្រួសារបានដើរ ចេញចូលដូចដែលពួកគាត់ធ្លាប់បានដើរ កាលពីជាង៣០ឆ្នាំមុនវិញផង ៕
ដោយ៖ ចន្ថា