ឳពុកចុងរំលោភកូនចុង២លើកទី១គម្រាមសម្លាប់ ចុងក្រោយ បែកការប្រពន្ធប្តឹងសមត្ថកិច្ចអោយចាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ដែលជាឳពុកចុង ត្រូវបានប្រពន្ធរបស់ខ្លួនប្តឹងសមត្ថកិច្ចអោយចាប់ខ្លួន ក្រោយពីបានបែកការណ៍រំលោភកូនរបស់ខ្លួនរហូតបានសម្រេចជាបន្តបន្ទាប់ ។ ការឃាត់ខ្លួនជនសង្ស័យគឺធ្វើឡើងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះប៉ូ ធី អាយុ៣៦ឆ្នាំ ជាឳពុកចុង ក្មេងស្រីរងគ្រោះមានអាយុ៨ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ។

សមត្ថកិច្ចបានអោយដឹងថា តាមបញ្ជាក់របស់ក្មេងស្រីរងគ្រោះ ឳពុកចុងនេះកន្លងមកបានធ្វើសកម្មភាពចាប់រំលោភមកលើរូបនាងម្តងរួចមកហើយ ប៉ុន្តែក្រោយពីធ្វើសកម្មភាព​បានគម្រាមរូបនាងមិនអោយនិយាយរឿងរ៉ាវទាំងនេះ ប្រាប់អ្នកណានោះទេ បើនិយាយរូបគេ(ឳពុកចុង) នឹងសម្លាប់ចោល នាងចេះតែមានខ្លាចក៍លាក់រឿងនេះរហូតមក ។ ស្រាប់តែកាលពីវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះប៉ូច ធី ជាឳពុកចុង បានធ្វើសកម្មភាពចាប់រំលោភម្តងទៀត បន្ទាប់ពីរំលោភកូនខ្លួនឯងរួច ឳពុកចុងរូបនេះបានព្យាយាមគេចខ្លួនពីផ្ទះ ។ ហើយត្រូវបានម្តាយរបស់នាងដឹង អំពីសកម្មភាពស្មោគគ្រោករបស់ប្តីខ្លួន បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចតែម្តង មកដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះប៉ូធីនេះតែម្តង ។

ម្តាយស្រ្តីរងគ្រោះបានអោយដឹងថា រូបគាត់ជាជនជាតិទំពួនមកពីខេត្ត មណ្ឌលគិរី មានប្តីមុនមានកូន៣នាក់ មករស់នៅជាមួយនឹងប្តី​ស្ថិតនៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តែក្រោយមកគាត់នឹងប្តីបានលែងគ្នា ហើយក៍ស្គាល់គ្នាជាមួយជនសង្ស័យឈ្មោះ ប៉ូ ធី នឹងបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធ ។ ហើយក៍បានបែកធ្លាយរឿងចាប់រំលោភកូននេះតែម្តង ។

តាមចំលើយសារភាពរបស់ជនសង្ស័យបញ្ជាក់ថា ខ្លួនបានធ្វើសកម្មភាពចាប់រំលោភ ក្មេងស្រីរងគ្រោះពិតប្រាកដមែន នៅពេលសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print