​ទូ​ហ្គេ​មគ្រប់ប្រភេទ​​២២​គ្រឿង ត្រូវអាជ្ញាធរ​ខណ្ឌទួលគោក​ កម្ទេចក្រោយបង្ក្រាបបានរយះពេល២ខែ

ចែករំលែក៖

ភ្នំពេញ ៖ ​នា​ព្រឹក ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៧នេះ អាជ្ញាធរ​ខណ្ឌទួលគោក ដឹកនាំ​ដោយ​ លោក ឯក ឃុនដឿន អភិបាល​ខណ្ឌទួលគោក និងលោកប៉ាង លីដា ​អភិបាលរង​ខណ្ឌប្រើគ្រឿងចក្រកំទេចចោលទូ​ហ្គេ​ម២ប្រភេទ​ស្មើនិង​២២​គ្រឿង យ៉ាងម៉តក្លាយជាអេតចាយ បន្ទាប់ពីអាជ្ញាធរចុះបង្ក្រាបអស់រយះពេល២ខែកន្លងនេះ ។

លោក​អភិបាល​ខណ្ឌទួលគោកលោកឯក ឃុនដឿន​បាន​ឲ្យដឹង​ថា ក្នុង​រយៈពេល​២​ខែ​កន្លង​មកនេះ អាជ្ញាធរ​ខណ្ឌ​បាន​ ​ចុះ​ធ្វើការអប់រំ​ទីតាំង Internet បាន​​៤១​កន្លែង​ទូរ​ទាំង​ខណ្ឌ​ក្នុង​នោះ​ក៏​បាន​បិទ​១​ទីតាំង ដែល​មិន​អនុវត្ត​តាម​អាជ្ញាធរ​ចុះ​អប់រំ​មិន​ឲ្យ​មាន​ល្បែងស៊ីសងទាំងនោះ ហើយទូ​ហ្គេ​ម​​២២​គ្រឿងដែលត្រូវបានកំទេចចោលនេះ ក្នុង​នោះ​មាន​ទូ​ហ្គេ​ម​បាញ់​ត្រី​​១៧​គ្រឿង និងហ្គេមប៊ៀ៥ទូ ។

លោក​ក៏​បាន​បន្ត​ថា ក្នុង​នាម​អាជ្ញាធរ​ខណ្ឌទួលគោក នឹង​បន្ត​ចុះ​អប់រំ​ដល់​ម្ចាស់​ទីតាំង Internet ជា​បន្ត​ទៀត​ដើម្បី​អប់រំ​មិន​ឲ្យ​មានការ​ប្រព្រឹត្តិ​ល្បែងស៊ីសង​ជា​ដាច់ខាត ហើយកិច្ចការងារនេះនិងត្រូវធ្វើឡើងអោយដូចភ្លៀងរលឹម ។

NKD-36x6_outline

គួរបញ្ជាក់ផងដែរថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាលតែងតែបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីជាប្រចាំ ដោយបានដាក់ទិសដៅនិងបទបញ្ជាអោយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ពង្រឹងលើការរៀបចំសណ្តាប់ធ្នាប់ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ កុងស៊ីបញ្ចាំ ក្នុងនោះការបើកល្បែងស៊ីសងតាមទូហ្គេម អ៊ីនធើណែត ហ្គេមបាញ់ត្រី ក៏ត្រូវបានលើកយកមកដើម្បីអោយអាជ្ញាធរខណ្ឌនីមួយៗមានវិធានការផងដែរ។ ដោយហេតុនេះហើយទើបការអនុវត្តនៅលើកិច្ចការងារនេះត្រូវបានអាជ្ញាធរខណ្ឌធ្វើឡើងជាប្រចាំ ដើម្បីធ្វើយ៉ាងណាអោយភូមិ សង្កាត់មានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print