សម្ដេចតេជោ ហ៊ុន សែនប្រកាសទិញផ្លូវ និងស្ពានលីយ៉ុងផាត់ (ព្រែកព្នៅ) មកគ្រប់គ្រងវិញ ហើយប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់មិនបាច់បង់ប្រាក់ទៀតឡើយ ចាប់ពីថ្ងៃទី១៥ ខែតុលាតទៅ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីដោះស្រាយនូវការលំបាកនិងជួយលើកកំពស់ជីវភាពប្រជាជនពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ​ ២០១៧ ​​ នេះតទៅ ស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ ៦ A ទៅផ្លូវជាតិលេខ ៥ ( ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ ) នឹងត្រូវធ្វើដំណើរដោយមិនបាច់បង់ថ្លៃឆ្លងកាត់ទៀតទេ រាជរដ្ឋាភិបាលនឹងទិញយកមកគ្រប់គ្រងវិញ។

នេះបើតាមការប្រសាស៍សម្តេចតេជោ ហ៊ុន សែន លើផេកសម្តេចផ្ទាល់មុននេះបន្តិច។ សម្តេចមានប្រសាសន៍បញ្ជាក់ថា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញនិងស្ថាប័នពាក់ព័ន្ធត្រូវពិភាក្សាជាមួយក្រុមហ៊ុនដើម្បីពិនិត្យដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់ ។

សង្ឃឹមថាប្រជាពលរដ្ឋយើងនឹងទទួលបានផលប្រយោជន៍ពីការសម្រេចនេះ៕ ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print