មនុស្ស៥នាក់រងគ្រោះ ដោយសារពុលសារជាតិគីមី នៃអាវុធគីមី សល់ពីសង្គ្រាម

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅល្ងាចថ្ងៃទី៥ខែតុលាឆ្នាំ២០១៧ ប្រហែលម៉ោង៦ មន្ត្រីស៊ីម៉ាក់និងអាជ្ញាធរគីមី បានទទួលជនរងគ្រោះពុលសារជាតិ នៃអាវុធគីមី​ (ផ្អែកការផ្តល់ចំលើយរបស់ជនរងគ្រោះ)​ ​ដែលមានកុមារចំនួន៤នាក់និងស្រ្តីម្នាក់​ ​(ទទួលដំណឹងនៅម៉ោង៦ល្ងាចទៅហើយ​ ប៉ុន្តែមានគ្រោះថ្នាក់នៅម៉ោងប្រហែល៣)។នេះបើតាមការឲ្យដឹងពីលោកហេង រតនា អគ្គនាយកស៊ីម៉ាក់។

លោកអគ្គនាយកស៊ីម៉ាក់ បានថ្លែងថា “ពួកគេថា មានគ្រាប់បែកគីមីចំនួន២គ្រាប់​ ហើយ​ស្ថិតក្នុងចំការដំឡូង​ មានចំងាយប្រមាន៣-៤គីឡូម៉ែត្រ ពីកន្លែងកំពុងប្រតិបតិ្តការក្នុងវត្តគីគីរ​។​ ការពុលនោះអាចមិនធ្ងន់ធ្ងរ​ មុជទឹក​សំអាតខ្លួនប្រាណ​ ហូបទឹកឱ្យច្រើន​ បរិភោគឱ្យឆែ្អត​ និងលេបថ្នាំខ្លះអាចធូរស្រាលវិញ​។ តែទោះយ៉ាងណា ខាងអាជ្ញាធរមូលដ្ឋាន បានខិតខំជួយចាត់បញ្ជូនពួកគាត់ ទៅទេព្យបង្គោល ដើម្បីបង្ការភាពអាក្រក់ណាមួយកើតឡើង”។​
លោកអគ្គនាយក បានបញ្ជាក់ថា​ សារធាតុគីមីនេះ​ អាចជះចំហាយតាមខ្យល់​ នៅពេលកកាយដីប៉ះចំគ្រាប់គីមីនោះ​ តាមបច្ចេកទេសគីមីប្រភេទ CS ​កាន់តែស្ងួតការភាយ និងប្រតិកម្មគីមីកាន់តែខ្លាំង និងងាយឆេះណាស់។​ ភាពសើម​ មានទឹកនិងដីសើម អាចជួយកាត់បន្ថយកំលាំងចំហាយជាតិពុលបានខ្លះដែរ។​ ដូចនេះការគាល់ធុង​ ឬ​របើកដាច់កញ្ចប់​គីមី ងាយបង្កពុលដោយកំហាយសារធាតុគីមីណាស់។

ជនរងគ្រោះដោយសារគីមី រួមមាន ៖ ពូជ សាវិល ភេទស្រី អាយុ៥៣ឆ្នាំ , សូ សារ៉ន ភេទប្រុស អាយុ២៩ឆ្នាំ​, សូ សំអូន ភេទប្រុស អាយុ១៤ឆ្នាំ, ឈ្មោះ ម៉ិញ ធឿន ភេទប្រុស អាយុ១៦ឆ្នាំ និង អ៊ិន សាបុល ភេទប្រុសអាយុ៦ឆ្នាំ ។ ជនរងគ្រោះបានដើរឃ្វាលគោក្នុងចំការដំឡូង បានប្រទះឃើញដែក ហើយកកាយជម្រៅប្រមាណ១៥សង់ទីម៉ែត្រ នៅវេលាម៉ោង៣រសៀលថ្ងៃទី៥តុលានេះ ហើយនៅម្តុំហ្នឹងមានគ្រាប់បែកគីមីចំនួនពីរគ្រាប់ ៕ សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print