លោក អូស្មាន ហាស្សាន់៖គាំទ្ររាល់គម្រោងរបស់ធនាគាអអេចប៊ីឥណ្ឌូឆៃណា ឲ្យដំណើរការល្អនិងច្រើននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាតករដ្ឋមន្រ្តី បានទទួលជួបពិភាក្សាការងារជាមួយលោក Dato’ Adissadikin Ali ប្រធានធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា របស់ម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីបង្កើតឲ្យមានធនាគារឥស្លាមមួយនៅកម្ពុជា ខណៈ សាខាធនាគារ មួយនេះកំពុង មានវត្តមាននៅកម្ពុជារួចទៅហើយ និងកំពុងដំណើរការបែបធនាគារទូទៅយ៉ាងល្អជូនអតិថិជន ផងដែរ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក អូស្មាន ហាស្សាន់ នៅក្នុងជំនួន បានប្រព្រឹត្ដទៅ កាលពីរសៀលថ្ងៃទី០៥ តុលា ឆ្នាំ២០១៧ នៅវិមានសន្ដិភាព ។

លោកអូស្មាន ហាស្សាន់ បានលើកឡើងថា៖ លោកសូមគាំទ្ររាល់គម្រោង ឲ្យមានធនាគារ បែបឥស្លាមនេះ ឡើងនៅកម្ពុជា ស្របទៅនឹងឧស្សាហកម្មហាឡាលកំពុងតែត្រូវបានយកចិត្តទុកដាក់រៀបចំអោយដំណើរការឆ្ពោះទៅកាន់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា គឺឧស្សាហកម្មមួយនេះនឹងត្រូវបានភាគីវិនិយោគផ្តោតសំខាន់ទៅលើលក្ខណៈ សម្បត្តិគ្រប់គ្រាន់ក្នុងការរក្សាគុណភាព ក៏ដូចជាការចេញវិញ្ញាបនបត្រ ហាឡាល និង តើមានវត្តមានរបស់ធនាគាឥស្លាម ហើយរឺនៅ? ទោះបីយ៉ាងណា នេះមិនមែនមានន័យថា ចាំបាច់ត្រូវតែមានធនាគាឥស្លាមទើបអាចដំណើរការការអភិវឌ្ឍន៍វិស័យហាឡាលនោះទេ គ្រាន់តែធនាគារឥស្លាម គឺជាផ្នែកមួយសំខាន់ ដែលសាកសមនឹងអ្នក វិនិយោគងាយ នឹងទទួលយកបាន ដើម្បីអោយដំណើរការ វិនោយោគរបស់គេ ដោយប្រព្រឹត្តទៅមានលក្ខណៈបែបឥស្លាម អនុឡោមនឹងក្រឹតក្រមរបស់ហាឡាលដែលចង់បាន។

លោក អូស្មាន ហាស្សាន់ ក៏បានបង្ហាញពីឱកាសវិនិយោគ វិស័យនានា ជាពិសេសវិស័យធនាគារនៅកម្ពុជា ក្នុងរយៈពេលជាង២ទស្សវត្សចុងក្រោយនេះ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទនៈលើគ្រប់វិស័យ ជាពិសេស ការរក្សាបាននូវស្ថេរភាពពេញលេញ ស្ថេរភាព នយោបាយរឹងមាំ កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមជាង៧% ក្នុងមួយឆ្នាំ ដែលបានធ្វើអោយអត្រាក្រីក្រហក់ថយចុះយ៉ាងលឿនជាទីបំផុត ដែលកាលពីឆ្នាំ២០០៤ មានជាង៥០ភាគរយ មកនៅជាង១០ភាគរយប៉ុណ្ណោះនៅបច្ចុប្បន្ន។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភាគីវិនិយោគដែលមានបំណងវិនិយោគអនុឡោមនឹងក្រឹត ក្រម តាមលក្ខខណ្ឌឥស្លាម នោះ ថ្នាក់ដឹកនាំ ឥស្លាមនៅកម្ពុជា កំពុងខិតខំប្រឹងប្រែងសហការនឹងស្ថាប័នធនាគារ និង មីក្រូហរិញ្ញវត្ថុឥស្លាមអោយ មានវត្តមាននៅកម្ពុជា ជាពិសេសថ្មីៗនេះ អង្គការមូលនិធិអភិវឌ្ឍន៏មុស្លិមកម្ពុជា ក៏បានចាត់បញ្ជូនអោយបេក្ខជនជាបញ្ញវ័ន្តមុស្លិមកម្ពុជា១៦រូប ដែលបញ្ចប់ការសិក្សាផ្នែកហិរញ្ញវត្ថុ ដើម្បីទៅទទួលការបំពាក់បំប៉នជំនាញហិរញ្ញាវត្ថុឥស្លាមបន្ថែមនៅប្រទេសម៉ាឡេស៊ី ដោយសហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុឥស្លាម Amanah Ikhtiar Malaysia (AIM) ជាភាគីដៃគូរសហការដែលនឹងបើក អោយដំណើរការនៅកម្ពុជាក្នុងពេលឆាប់នេះ បន្ទាប់ពីបានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់រួចកាលពី ថ្ងៃទី ២២ កក្កដា ២០១៦កន្លងទៅ ។ ក្នុងពេលជាមួយនេះដែរ លោករដ្ឋមន្រ្តីប្រតិភូ ក្នុងនាមថ្នាក់ដឹកនាំឥស្លាមនៅកម្ពុជា ក៏បាននិងកំពុងទំនាក់ទំនងជាមួយមូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចឥស្លាមម៉ាឡេស៊ី (YAPEIM) ដើម្បីដាក់អោយដំណើរការគ្រឹះស្ថានកុងស៊ីបញ្ចាំបែបឥស្លាម Ar Rahnu ។

លោកបញ្ជាក់បន្ថែមថា៖ ទាំងធនាគារឥស្លាម រឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥស្លាម គឺមិនមែនសម្រាប់បម្រើដល់សេវាកម្មកម្ចីឥនណទានដល់អ្នកកាន់សាសនាឥស្លាម តែប៉ុណ្ណោះទេ តែវាគឺជាការផ្តល់ជូនសម្រាប់ជូនជន រួមជាតិនិងអន្តរជាតិជាទូទៅ គ្រាន់តែអនុឡោមតាមក្រិតក្រមឥស្លាម ហើយក៏ មានលក្ខខណ្ឌលើកលែងច្រើនដល់អតិថិជន ជាពិសេសវាពុំមានការយកការប្រាក់ទេ គ្រាន់តែមានសេវាកម្មតម្លៃសម ស្រប បំផុត ដែលអាចអោយអតិថិជនងាយនឹងទទួលយក បានប៉ុណ្ណោះ។

លោកអូស្មាន ហាស្សាន់ ក៏បានបង្ហើបអោយដឹងពីកិច្ចខិតខំប្រឹងប្រែង ទំនាក់ទំនង ដោយមានការជ្រោមជ្រែង យ៉ាងខ្លាំងពីសំណាក់ ធនាគារអភិវឌ្ឍន៍ឥស្លាម IDB ដែលជាភាគីដៃគូ នៅស្វាគមន៍ជានិច្ចក្នុងកិច្ចសហការលក្ខណ្ឌ បច្ចេកទេស និងដើមទុនមួយចំនួន សម្រាប់ដំណើរបានរលូន និងមានប្រសិទ្ឋភាព ទៅថ្ងៃខាងមុខនេះ ។

លោក Dato’ Adissadikin Ali ប្រធានធនាគារ អ អេចប៊ីឥណ្ឌូឆៃណាម៉ាឡេស៊ី បានបញ្ជាក់ថា៖ គោលជំហរបស់របស់ធនាគារ នឹងពិនិត្យលទ្ឋភាពពន្លឿនមួយផ្នែកទៀត របស់ធនាគារអអេចប៊ី ឥណ្ឌូឆៃណា អោយមានហិរញ្ញវត្ថុបែបឥស្លាមនៅកម្ពុជា ដេីម្បីលេីកកំពស់កំណេីនវិនិយោគគ្រប់ជាតិសាសន៍តាមរយៈធនាគាររបស់លោក និងចូលរួមទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជាអោយមានការរីកចម្រេីន។

លោក Dato’ Adissadikin Ali ក៏បានលេីកពីគម្រោងវិនិយោគ២ផ្សេងទៀតក្រៅពីផ្នែកហិរញ្ញវត្ថុឥស្លាម គឺការវិនិយោគវិស័យឧស្សាហកម្មហាឡាល និងការវិនិយោគ វិស័យអចលនទ្រព្យ ខណៈស្របពេលនេះ គណៈប្រតិភូដែលអមដំណេីរ ជាមួយ លោករួមមានសមាសភាពពីសភាពណិជ្ជកម្មម៉ាឡេស៊ី និងបណ្តាអ្នកវិ និយោគសំខាន់ជាច្រេីនរូបពីប្រទេសម៉ាឡេស៊ីដេីម្បីសិក្សាស្វែងយល់កាន់តែស៊ីជម្រៅពីឱកាសវិនិយោគនៅកម្ពុជានេះផងដែរ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print