កម្លាំងនគរបាលនៃអគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ សហកាជាមួយកម្លាំងគណៈបញ្ជា​ការឯកភាព​ខេត្ត​ព្រះ​សីហនុ ឃាត់ខ្លួនជនបរទេសជាបន្តបន្ទាប់ ចំនួន​៥ទីតាំង​ផ្សេងគ្នា

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ជនជាតិចិន៩៤នាក់ និងជនជាតិឥណ្ឌូនេស៊ី៧នាក់ ក្នុងនោះ មានស្រី​១៩​នាក់ នាព្រឹកថ្ងៃទី៥ ខែតុលាឆ្នាំ២០១៧ កម្លាំងនគរបាលនៃអគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ សហកាជាមួយកម្លាំងគណៈបញ្ជា​ការឯកភាព​ខេត្ត​ព្រះ​សីហនុ ដឹកនាំ​ដោយ​លោក យន្ត មីន អភិបាលខេត្តព្រះសីហនុដោយមានការ​សម្រប​សម្រួល​ពីព្រះ​រាជអាជ្ញាអមសាលាដំបូងខេត្តលោកស្រី ចាត សូរស្មី បានឃាត់ខ្លួនជនបរទេសជាបន្តបន្ទាប់នៅទីតាំង​ចំនួន០​៥កន្លែង​ផ្សេងគ្នា។
តាម​ប្រភព​ព័ត៌មានពីសមត្ថកិច្ចជុំវិញការចុះបង្ក្រាបទីតាំងរបស់ជនជាតិ ចិន និង ជនជាតិឥណ្ឌូនេស៊ីនេះ​បានអោយដឹងថា ក្រោយពីមានការស៊ើបអង្កេត ស្រាវជ្រាវ យ៉ាងយក​ចិត្តទុក​ដាក់បានចុះទៅបង្ក្រាប និងចាប់ខ្លួន​ជនជាតិចិននិងជនជាតិឥណ្ឌូ​នេ​ស៊ីចំនួន១០១នាក់ នៅតាមទីតាំង និងកាស៊ីណូ ក្នុងក្រុង-ខេត្តព្រះសីហនុ​ សង្ស័យ​ពា​ក់​ព័ន្ធ​ការ​ចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ខុសច្បាប់។ប្រភពដដែលបានបន្តទៀត ថា ការ​ចាប់ខ្លួន​ជន​បរទេសទាំង១០១នាក់នេះ គឺធ្វើឡើងនៅគោលដៅចំនួន ៥ផ្សេងគ្នា ជាមួយគ្នានេះ​កម្លាំងសមត្ថ​កិច្ច​ក៏​បាន​ដកហូតសម្ភារៈ និងឧបករណ៍ជាច្រើនផងដែរ ក្នុងនោះគោលដៅទី១. ស្ថិត​នៅ​ផ្ទះជួលផ្លូវ៨១៨ ក្រុម២៧ ភូមិ៥ សង្កាត់លេខ៤ គោលដៅទី២.ស្ថិតនៅ​​ភូមិ​គ្រឹះជួល ផ្លូវ៨១៨ ក្រុម​២៧ ភូមិ៥ សង្កាត់លេខ៤ គោលដៅទី៣ .ស្ថិតនៅកាស៊ីណូហ្គោលឌិនរ៉ូ​យ៉ាល់ក្នុង​ក្រុម​៣០​​ ភូមិ៣ សង្កាត់​លេខ៣  គោលដៅទី៤. ស្ថិតនៅកាស៊ីណូ ដាយមិនស៊ី ក្នុងក្រុម៣០​​ ភូមិ៣ សង្កាត់លេខ៣ និង​គោលដៅទី៥.ស្ថិតនៅ BSអូ១ ក្នុងក្រុម​១៧ ភូមិ៣ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ។ប៉ុន្តែបើទោះបីជាឃាត់ខ្លួនជនបរទេសយ៉ាងណាក៏ដោយនោះ ចំពោះការកំណត់ទោសបទល្មើសយ៉ាងណានោះគេពុំទាន់ដឹងនៅ ឡើយទេ។
បច្ចុប្បន្នជនជាតិចិននិងជនជាតិឥណ្ឌូនេសុីត្រូវបានសមត្ថកិច្ចបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៌ក្រសួងមហាផ្ទៃ៕ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print