ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីបានធ្វើការចែកចាយនូវសារធាតុញៀនខុសច្បាប់ ការចុះទៅធ្វើការឃាត់ខ្លួនជនសងសង្ស័យខាងលើនេះធ្វើឡើងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិព្រេច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
កវរសេនីយ៍ទោ ង៉ាន់ សារី អធិការនគរបាលស្រុកបាទី បានឱ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះ ប៊ុន វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ ភូមិព្រេច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
លោកបានបន្តរទៀតថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីជួញដូរគ្រឿងញៀននៅចំណុចផ្ទះរបស់ជនសង្ស័យខាង លោកបានបញ្ជាកម្លាំងចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលជាម្ចាស់ផ្ទះខាងលើតែម្តង រីឯបក្សពួកមួយចំនួនបានរត់គេចខ្លួនបាត់ ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀន០៣កញ្ចប់តូច ទូរស័ព្ទដៃ០១គ្រឿង និងសម្ភារសម្តាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសងស្ស័យរួមនឹងវត្ថុតាងបានបញ្ជួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត និងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្សពួកដែលរត់គេចខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ភ្នំដា