កម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែងចុះជួយអន្តរាគមន៍ដល់គ្រួសាររងគ្រោះដោយទឹកជំនន់និងជួយសម្រួលផ្លូវដែលបានខូចខាត

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ លោកវរៈសេនីយ៍ឯកងួន ទ្ធីរិទ្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បានដឹកនាំកងកម្លាំងមន្រ្តីក្រោមឱវាទ ចុះជួយអន្តរាគមន៍ភាមៗ ក្រោយពីទទួលព័ត៌មានថា មានប្រជាពលរដ្ឋ ចំនួន២៧ គ្រួរសា២០១៧2017 ស្ថិតនៅភូមិអូតាម៉ែង និងភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តមានជ័យ។

បើតាមការឲ្យដឹងពីអាជ្ញាធរថា មានភូមិចំនួនពីរ គឺភូមិរំចេកខាងកើត និងរំចេកខាងលិច ទឹកជំនន់បានជន់លិចផ្ទះពលរដ្ឋចំនួន២៧ខ្នង ស្មើនិង២៧គ្រួរសារ និងប៉ះពល់ផលដំណាំដែលទទួលរងការខូចខាតមានចំនួន៤១ហិចតា និងផ្លូវក្រាលក្រួសក្រហម៥០០ម៉ែត្រ ត្រូវទឹកជន់លិចច្រោះខូច និងស្ពានដែកប្រវែង​១៦ម៉ែត្រ បានស្រុតធ្លាក់ដោយពិបាកក្នុងការធ្វើចរាចរណ៍ និងស្ពាននៅផ្លូវជាតិ៦៧B បានច្រោះដាច់បង្កការកកស្ទះចរាចរណ៍ផងដែរ ដែលក្នុងស្ថានភាពភ្លៀងធ្លាក់ជាបន្តបន្ទាប់ រហូតបួនទៅប្រាំថ្ងៃជាប់ៗគ្នា រហូតមកដល់ថ្ងៃទី៥ ខែតុលា ទើបបានបង្កជាទឹកជំនន់ ជន់លិចដល់លំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន ២៧គ្រួសារ និងផលដំណាំព្រមទាំងរងការខូចខាតផ្លូវនិងស្ពាន។

ប៉ុន្តែទោះយ៉ាងណា ដោយមានកម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោកវរៈសេនីយ៍ឯក ងួន ទ្ធីរិទ្ធ មានការខិតខំប្រឹងប្រែង ចុះជួយបានទាន់ពេលវេលា ដល់ពលរដ្ឋរងគ្រោះ និងបាន ជួយសម្រួលដល់ចរាចរណ៍ឲ្យបានធ្វើដំណើរស្រួលឡើងវិញ ៕  ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print