ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំដូង បានរៀបចំកិច្ចប្រជុំកែសម្រួលសមាសភាពក្រុមការងារចុះជួយពង្រឹងមូលដ្ឋានភូមិ ក្នុងឃុំដូង ក្រោមអធិបតីលោក ហុង វិណុល អនុប្រធានគណៈពង្រឹងស្រុករមាសហែក ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយពង្រឹងឃុំដូង ដើម្បីដាក់ជូន នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយស្រុករមាសហែក។
កិច្ចប្រជុំស្នើសុំកែសម្រួលសមាសភាពក្រុមការងារចុះជួយពង្រឹងមូលដ្ឋានភូមិ ក្នុងឃុំដូង គឺលោកអនុប្រធានគណៈពង្រឹងស្រុករមាសហែក ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយពង្រឹងឃុំដូង បានចាត់តាំងអនុប្រធានក្រុមការងារចុះជួយពង្រឹងមូលដ្ឋានឃុំ(ទទួលបន្ទុកតាមបណ្តាភូមិ)មានចំនួន២២រូប ចាត់តាំងអនុប្រធានក្រុមការងារចុះជួយពង្រឹងមូលដ្ឋានឃុំ(ទទួលចល័ត)ចំនួន១១រូប ចាត់តាំងក្រុមជំនួយការចំនួន៣រូប ចាត់តាំងក្រុមកាងារចុះជួយពង្រឹងមូលដ្ឋានតាមបណ្តាភូមិទាំង២២ ដោយក្នុងនោះមានប្រធានក្រុមការងារចុះជួយពង្រឹងមូលដ្ឋានភូមិ មានអនុប្រធាន និងជំនួយការ។
លោក ហុង វិណុល អនុប្រធានគណៈពង្រឹងស្រុករមាសហែក ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយពង្រឹងឃុំដូងបានមានប្រសាសន៍ថា៖ ត្រូវការក្រុមការងារទាំងអស់ទទួលខុសត្រូវចំពោះភូមិនិមួយៗ ធានាជួយអោយបានពីការយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋដល់មូលដ្ឋាន គិតពីបញ្ហាសុខទុក្ខ បញ្ហាសន្តិសុខ បញ្ហាសុខភាព ការបង្កបង្កើនផលស្រូវដំណាំ និងតាមដានលើបញ្ហាគ្រោះធម្មជាតិផ្សេងៗលើបញ្ហាប៉ះពាល់ដល់លំដៅដ្ឋានប្រជាពលរដ្ឋ គឺរាយការណ៍ជាបន្ទាន់ដល់ក្រុមការងារដើម្បីដោះស្រាយផ្នែកមនុស្សធម៍ជាដើម ៕ ដោយ ៖ សុខ ខេមរា