កូរ៉េខាងជើងទាមទារអាមេរិកឲ្យបញ្ចប់ការគ្រប់គ្រងកូរ៉េខាងត្បូង

ចែករំលែក៖

កាលពីថ្ងៃទី៦ ខែតុលា អាមេរិកបានអំពាវនាវឲ្យបញ្ចប់ការគ្រប់គ្រងទៅលើកូរ៉េខាងត្បូង ដែលមានរយៈពេលជាង៧ទសវត្សរ៍កន្លងមក ក្រោយសង្គ្រាមឧបទ្វីបកូរ៉េ។

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា គណកម្មការសន្តិភាពជាតិកូរ៉េខាងជើង កាលពីថ្ងៃទី៦ ខែតុលាបាន អំពាវនាវឲ្យមានកិច្ចព្រមព្រៀងស្តីពីលក្ខខណ្ឌ របស់កម្លាំងទាហានអាមេរិក កូរ៉េខាងត្បូង SOFA ដែលបានចុះហត្ថលេខាកាលពី៦៤ឆ្នាំមុន គឺជា សកម្មភាពប៉ុនប៉ងឈ្លានពាន។ កិច្ចព្រមព្រៀងខាងលើអនុញ្ញាតឲ្យទាហានអាមេរិកគ្រប់គ្រង លើទាហានកូរ៉េខាងត្បូង និងបន្តសកម្មភាពយោធារួម។

គណៈកម្មការសន្តិភាពកូរ៉េខាងជើង បានបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើរវាងអាមេរិក នឹងកូរ៉េខាងត្បូង គឺជាសញ្ញានៃការគ្រប់គ្រងរបស់អាមេរិកទៅលើកូរ៉េខាងត្បូង។ កិច្ចព្រមព្រៀងនោះបានប្រែក្លាយកូរ៉េខាងត្បូងទៅជាទីតាំងយោធារបស់អាមេរិក ក្នុងសង្គ្រាមបរមាណូ។

គណៈកម្មការសន្តិភាពកូរ៉េខាងជើង បានបញ្ជាក់ថា កូរ៉េខាងត្បូង មិនអាចបញ្ចៀសបាននៅសោកនាដកម្ម ប្រសិនបើកម្លាំងទាហានអាមេរិកនៅតែបន្តឈរជើង នៅលើទឹកដីកូរ៉េខាងត្បូងនោះ។ សង្គ្រាមរយៈពេល៣ឆ្នាំ កាលពីឆ្នាំ១៩៥០-១៩៥៣ មិនទាន់បញ្ចប់នៅឡើយទេ ដោយគ្រាប់តែបញ្ចប់ដោយកិច្ចព្រមព្រៀង ឈប់បាញ់តែប៉ុណ្ណោះ មិនទាន់មានសន្ធិសញ្ញាសន្តិភាពនៅឡើយ។

NKD-36x6_outline

នៅក្នុងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាពេលកន្លងមក កូរ៉េខាងជើងបានប្រកាសថា សង្គ្រាមប្រឆាំងភេរវកម្មរបស់អាមេរិក ការពិតគ្រាន់តែជារូបភាព ថ្មីក្នុងការធ្វើសង្គ្រាមឈ្លានពានរបស់អាមេរិកតែប៉ុណ្ណោះ ដើម្បីផ្លាស់ប្តូររបបដឹកនាំ របស់ប្រទេសដែលមិនស្និទ្ធអាមេរិក ស្តាប់ការចង្អុលបង្ហាញរបស់អាមេរិក។ កន្លងមក កូរ៉េខាងជើងធ្លាប់បានដាក់ចូលក្នុងបញ្ជីខ្មៅជាប្រទេសគាំទ្រក្រុមភេរវកម្ម។

ការលើកឡើងខាងលើរបស់គណៈកម្មាធិការសន្តិភាពកូរ៉េខាងជើង ក្នុងពេលដែលភាពតានតឹង កាន់តែខ្លាំងឡើងរវាងអាមេរិក នឹងកូរ៉េខាងជើង មិនទាន់ថយកម្តៅនៅឡើយ អាចផ្ទុះសង្គ្រាមបានគ្រប់ពេលវេលា។ បច្ចុប្បន្ននាវាផ្ទុកយន្តហោះអាមេរិក USS Ronald Geagan របស់អាមេរិក និងនាវាចម្បាំងជាច្រើនគ្រឿងទៀត បានធ្វើដំណើរទៅកាន់កូរ៉េខាងត្បូងដើម្បីធ្វើសមយុទ្ធរួមនៅក្នុងខែតុលានេះ។

ក្រុមចារកិច្ចអាមេរិក និងកូរ៉េខាងត្បូងបានប្រកាសថា កូរ៉េខាងជើងបានត្រៀមលក្ខណៈ បាញ់សាកល្បងមីស៊ីលជាថ្មីនៅក្នុងខែតុលានេះ គឺចំពេលដែលប្រទេសនេះ រៀបចំពិធីខួបអនុស្សាវរីយ៍ថ្ងៃបង្កើតគណបក្សពលករកូរ៉េខាងជើង៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print