ចៅសង្កាត់ស្ទឹងមានជ័យបិទទ្វារចាក់សោ មន្រ្តី គ.ជ.ប ចូលធ្វើការទទួលចុះឈ្មោះបោះឆ្នោតមិនកើតសម្រេចកាត់សោ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ទាំងព្រឹកនៅសាលាសង្កាត់ស្ទឹងមានជ័យ ដោយសារតែមន្ត្រីគ.ជ.ប និងក្រុមប្រឹក្សាបានខឹងសម្បារកសោចាក់ចូលធ្វើការ ទទួលចុះឈ្មោះបោះឆ្នោតមិនបាន ព្រោះតែនៅស្នាក់ការចុះឈ្មោះបោះឆ្នោតចាក់សោទ្វារ ហើយអ្នកកាន់សោនោះជាចៅសង្កាត់ ដែលទើបជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិមិនដឹងទៅណា ក៏នាំគ្នាសម្រេចកាត់ផ្តាច់សោចូលធ្វើការតែម្តង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ នៅសា្នកការចុះឈ្មោះបោះឆ្នោត ស្ថិតក្នុងនៅសាលាសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពពីពលរដ្ឋម្នាក់ដែលឃើញហេតុការណ៍នេះនិយាយថា លោកបានកំពុងអង្គុយផឹកកាហ្វេ ស្រាប់តែមានការភ្ញាក់ផ្អើលឡើងដោយបានឃើញមន្ត្រីក្រុមប្រឹក្សានិងមន្ត្រីគ.ជ.ប គាស់ផ្តាច់សោ ដោយសារពួកគាត់និយាយថា ចៅសង្កាត់កាន់សោទៅណាបាត់ទេ អត់បើកទ្វារឲ្យចូលធ្វើការ។

មន្ត្រីគ.ជ.ប ម្នាក់បាននិយាយថា ថ្វីត្បិតតែថ្ងៃនេះជាថ្ងៃអាទិត្យមែន ការឈប់សម្រាក់មានតែមន្ត្រីសាលាសង្កាត់ធម្មតាទេ ដោយឡែកសម្រាប់ក្រុមមន្ត្រីគ.ជ.ប អត់ឈប់សម្រាកទេព្រោះពួកគាត់ មិនថាថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យឡើយធ្វើការរហូត គឺត្រូវ មកប្រចាំការទទួលចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ ដូចនេះបើចៅសង្កាត់គាត់រវល់ ក៏ត្រូវមានវត្តមានលោកចៅរងទី១ទទួលបន្ទុកនៅប្រចាំការដើម្បីមើលការខុសត្រូវចំពោះពលរដ្ឋណាគាត់មានឯកសារត្រឹមត្រូវ គឺចៅរងទី១នឹងចាំស៊ីញ៉េ បញ្ជាក់ឲ្យពលរដ្ឋនោះដែរ ។ តែពេលនេះពួកគាត់អត់ឃើញមកប្រចាំការទាំងអស់ ហើយចៅសង្កាត់រងទី១នោះក៏ជាបក្សប្រឆាំងដូចគ្នាដែរមិនដឹងថាគាត់ធ្វើការយ៉ាងម៉េចទេ។

NKD-36x6_outline

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យបានបញ្ជាក់ប្រាបឲ្យដឹងដែរថា នេះជាបញ្ហាដែលចៅសង្កាត់រូបនេះមិនគោរពតាមតួរនាទី ហើយធ្វើបែបនេះពិតជាកំហុសធ្ងន់ណាស់ ចឹងត្រូវធ្វើរបាយការណ៍ទៅសាលារាជធានីដើម្បីផ្តល់ការណែនាំចំពោះបញ្ហានេះ។ លោកថា ចំពោះអ្នកណាកាន់សោនោះវាមិនសំខាន់ទេ តែ ធ្វើយ៉ាងម៉េចយើងត្រូវទទួលការណែនាំ និងទទួលខុសត្រូវ។ លោកបន្ថែមថា ចៅសង្កាត់នេះបានសុំច្បាប់ឈប់សម្រាកពីលោកដែរ តែលោកបានតម្រូវឲ្យទៅសុំច្បាប់ពីសាលារាជធានីភ្នំពេញ ហើយមាននីតិវិធីត្រឹមត្រូវ។ តែគាត់អត់បានធ្វើតាមការណែនាំទេ ហើយគាត់សុំច្បាប់ក៏ធ្វើតាមបែបបទរដ្ឋបាលគឺគាត់សុំឆៅតែម្តង អីចឹងនេះជាបញ្ហា៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print