ឃាត់ជនដៃដល់២នាក់ ក្នុងចំណោម៨នាក់  ក្រោយធ្វើសកម្មភាពកាប់យុវជនម្នាក់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ប៉ៃលិន ៖ យុវជនម្នាក់បានរងនូវការកាប់បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ពីក្មេងពាលមួយក្រុមមានគ្នា៨នាក់ បន្ទាប់ពីពួកគេ ផឹកស្រាស្រវឹងមានចេតនាពួនស្ទាក់កាប់ នៅលើផ្លូវជាតិលេខ៥៧ ត្រង់ចំណុចស្ដេចកនកន្លែងសេះ៨ ស្ថិតក្នុងភូមិ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

យោងតាមបណ្តឹងពីក្រុមគ្រួសារយុវជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ បាន២នាក់ និង៦នាក់ទៀតកំពុងតាមចាប់ខ្លួន ។

សមត្ថកិច្ចនគរបាលនៃអធិការស្រុកសាលាក្រៅបានឱ្យដឹងថា យុវជនរងគ្រោះឈ្មោះម៉ុក តួ អាយុ១៧ឆ្នាំ រស់នៅ ភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ សមត្ថកិច្ចបន្តថា យុវជនរងគ្រោះបានរងរបួសដៃខាង ស្ដាំយ៉ាងធ្ងន់ធ្ងរ ។

ការឃាត់ខ្លួនជនសង្ស័យទាំង២ ដោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ធ្វើឡើងកាលពី វេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ម្នាក់ឃាត់ខ្លួននៅភូមិថ្មលកែង និង ម្នាក់ទៀត នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនសង្ស័យទី១-ឈ្មោះ ជុន ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាជនដៃដល់ និងទី២-ឈ្មោះនី ភា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន ជាជនរួមគំនិត ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print