ពិភពចម្លែក! ថ្ម១ដុំទម្ងន់រហូតដល់៨គីឡូក្រាម មិនចេះលិចទឹក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: នាយប់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៧ លោកតាម្នាក់បានសម្រានយល់សប្តិថា មានអ្នកតាគោកអំពិល ប្រាប់ឲ្យទៅយកអណ្តើកជិតខ្ទម ចំងាយពីភូមិប្រហែល ១គីឡូម៉ែត្រ។

លោកអនុសេនីយ៍ទោ ក្រួច ហាក់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្នំលៀប បានឲ្យដឹងថា៖ លោកតាដែលសម្រានយល់សប្តិនោះមានឈ្មោះ កាន់ ស្រី អាយុ ៧២ឆ្នាំ រស់នៅភូមិព្រីងជូ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកនាយប៉ុស្តិ៍បាននិយាយទៀតថា៖ តាមការរៀបរាប់របស់លោកតា កាន់ ស្រី បញ្ជាក់ថា នៅយប់ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៧ គាត់បានសម្រានយល់សប្តិថា មានអ្នកតាគោកអំពិលមានមាឌធំក្រអាញ មកពន្យល់សប្តិនៅថ្ងៃច័ន្ទទី ២ ខែ តុលាឆ្នាំ ២០១៧ វេលាម៉ោង ១២រំលងអធ្រាត្រ ឲ្យគាត់ដើរម្នាក់ឯងទៅទួលបុរាណចាស់ ដែលមានតែទួលប្រាសាទ ដែលជាកន្លែងខ្ទមអ្នកតានៅ យកសត្វអណ្តើក។

គាត់ក៏ធ្វើតាម នៅយប់ថ្ងៃច័ន្ទទី ២ ខែតុលា ពេលគាត់ដើរទៅមិន ឃើញសត្វអណ្តើកដូចអ្នកតាប្រាប់ទេ ឃើញតែថ្ម ១ដុំ មានទម្ងន់៨គីឡូក្រាម គាត់ក៏យកមកលាងទឹកក្នុងចានដែក ស្រាប់តែថ្មនោះមិនលិចទេ បែរជាអណ្តែតទៅវិញ ដាក់ក្នុងទឹកពាងក៏មិនលិចដែរ។បង្កឲ្យមានការភ្ញាក់ផ្អើល។

លោក ក្រួច ហាក់ ក៏បានបញ្ជាក់ថា៖ ចំពោះករណីប្រទះឃើញថ្មអណ្តែតនេះ សមត្ថកិច្ចនិងអាជ្ញាធរ មិនទាន់មានវិធានការយ៉ាងណានោះទេ ដោយគ្រាន់តែឲ្យលោកតាថែរក្សាទុក និងបើមានអ្នកណាមកចង់លួចបន្លំឲ្យប្តឹងមកសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានភ្លាមៗផងដែរ៕ សំវិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print