អាជីវករ​រកស៊ី​ចេញចូល​ផ្លាស់​ប្ដូរ​ ទំនិញ​នៅ​ច្រក​អន្ដរជាតិ​ជាំ​សា​ង៉ាំ​ ស្រុក​អន្លង់​វែង​រអ៊ូរទាំ​រឿង​កុងត្រូលជជុះ​គយ​ទារ​លុយ​ច្រើន​កន្លែង

ចែករំលែក៖

​ខេត្ដ​ឧត្ដ​មាន​ជ័យ៖​ ច្រក​អន្ដរជាតិ​ ជាំ​សា​ង៉ាំ​ជា​ច្រក​មួយ​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ដ​ស៊ី​សាកេ​ត​ប្រទេស​ថៃ​និង​ ស្រុក​អន្លង់​វែង​ខេត្ដឧត្ដរមានជ័យ​ដែល​ កន្លង​មក​តែងតែមាន​ក្រុម​អាជីវករ​មក​ពី​តាម​បណ្ដា​ខេត្ដ​នានា​និង​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ បាន​ចេញចូល​ផ្លាស់​ប្ដូរ​ទំនិញ​គ្នា​ដ៏​ច្រើន​ ដោយ​ផ្ទុយ​ស្រឡះ​នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​អាជីវករ​តិចតួច​ណាស់​ដែល​ចេញចូល​ផ្លាស់​ប្ដូរ​ទំនិញ​ ។​

Untitled-2

​បើ​តាម​ការ​លើក​ឡើង​ពី​ក្រុម​អាជីវករ​ដែល​បោះបង់​អាជីព​ម្នាក់​ សុំ​មិន​ បញ្ចេញ​ឈ្មោះ​និយាយ​ថា​រូប​គាត់​មិន​ អាច​បន្ដ​អាជីព​ដឹក​ទំនិញ​អីវ៉ាន់​ចាប់ហួយ​បន្ដ​ទៅ​ទៀត​បាន​ទេ​ ដោយសារ​តែ​មានការ​ បង់ពន្ធ​នៅ​ច្រក​ទ្វារ​ថ្លៃ​ហើយ​មាន​កុងត្រូលជជុះ​ជា​ច្រើន​កន្លែង​ទៀត​ដែល​អង្គុយ​ ចាំ​យក​លុយ​ធ្វើ​ឱ្យ​ការ​រកស៊ី​របស់​គាត់​ មិន​ចំណេញ​ ។​

​ជាក់ស្ដែង​សព្វ​ថ្ងៃនេះ​ក្រុម​អាជីវករ​ ដែល​ដឹក​ទំនិញ​មក​ពី​ប្រទេស​ថៃ​ក្រោយ​ពី​មានការ​បង់ពន្ធ​ជូន​ដល់​ស្ថាប័ន​ដែល​ ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្ដរជាតិ​គ្រប់​ស្ថាប័ន​រួម​ទាំង​សាខា​គយ​ និង​រដ្ឋាករ​ផង​ នោះ​ពួក​គាត់​ត្រូវ​បង់លុយ​ទៅ​គយ​ពីរ​ ស្ថាប័ន​ផ្សេង​ទៀត​ដែល​នៅ​ឃ្លាត​ពី​គ្នា​ ប្រហែលជា​៧០០​ទៅ​៨០០​ម៉ែ​ត​ពី​ច្រក​អន្ដរជាតិ​ជាំ​ក្នុង​នោះ​មាន​គយ​ចល័ត​ខេត្ដ​និង​គយ​ចល័ត​ក្រសួង​ដែល​បាន​បោះទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ជើងភ្នុំ​ ឃុំ​ត្រ​ញំ​ង​ប្រិ​យ​ ស្រុក​អន្លង់​វែង​ ។​

​បើ​តាម​ការ​លើក​ឡើង​ពី​ក្រុម​អាជីវករ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ពួក​គាត់​បាន​លើក​ឡើង​ថា​ពួក​គាត់​មានការ​ឈឺចាប់​ខ្លាំង​ ណាស់​ដែល​មាន​កុងត្រូលជជុះ​កើត​មាននៅ​ស្រុក​អន្លង់​វែង​យ៉ាង​ស្អេកស្កះ​រាប់​ មិន​អស់​ដែល​ដេកចាំ​យក​លុយ​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​អី​បន្ដិច​សោះ​ ។​

​មន្ដ្រី​គយ​ចល័ត​ខេត្ដ​និង​មន្ដ្រី​គយ​ ចល័ត​ក្រសួង​ជុំវិញ​ប្រតិកម្ម​របស់​ក្រុម​អាជីវករ​នេះ​អ្នក​យក​ព័ត៌មាន​នគរវត្ដ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​គ្រា​ដែល​អ្នក​យក​ព័ត៌មាន​សាកសួរ​មន្ដ្រី​ទាំងនេះ​ា​ បែរជា​ ផ្គើន​ឱ្យ​ថតរូប​ភាព​ពី​ការ​យក​លុយ​ទៅ​ ផ្សព្វផ្សាយ​ថែម​ទៀត​ ៕​

Untitled-1

...

ដោយ៖ ប៉ែន​ នួន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print