ខេត្តកណ្តាល ៖ បញ្ហាសំរាម ដែលប្រជាពលរដ្ឋមួយចំនួនមិនបានយល់អំពីផលប៉ះពាល់ដល់បរិស្ថាន និងធ្វើ ឲ្យបាត់បង់សណ្តាប់សាធារណៈ ខណៈពួកគាត់នាំគ្នាយកសំរាមមកចាក់គរចោលនៅប្រឡាយសម្រាប់ទុករំដោះ ទុកភ្លៀងជន់លិច ស្ថិតនៅតាមផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។
ប្រឡាយបង្ហូរទឹកមួយនេះ មានសារសំខាន់សម្រាប់ទុករំដោះទឹកភ្លៀង នៅពេលជន់លិចម្តងៗ ។
ទីតាំងបោះចោលសំរាមអនាធិបតេយ្យខាងលើនេះ កំពុងធ្វើឲ្យអ្នកដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ចាប់អារម្មណ៍ និងធ្វើការរិះគន់ទៅលើអាជ្ញាធរស្រុក ដែលមិនយកចិត្តទុកដាក់ក្នុងការប្រមូលសំរាម ក៏ដូចជាការណែនាំ ដល់ប្រជាពលរដ្ឋ បណ្តោយឲ្យទុកគរសំរាមចោលពាសវាលពាលកាល បង្កជះក្លិនស្អុយអសោចមកលើអ្នកធ្វើ ដំណើរឆ្លងកាត់តំបន់នោះផងដែរ ៕ ជាយក្រុង
...