នរណាៗក៏រត់ដែរ!! រត់ចែកជើងគ្នាទុស្សេរ៍ខ្សែភ្លើង ឆាបឆេះដើមក្រខុប

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋនិងសមត្ថកិច្ច នាំគ្នារត់ចែកជើងគ្នា ខណៈមានករណីឆ្លងចរន្តអគ្គីសនី បណ្ដាលឲ្យទុស្សេរ៍ខ្សែភ្លើងឆាបឆេះដើមក្រខុប សំណាងល្អមិនមានរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ដោយសមត្ថកិច្ចជួយអន្តរគមន៍បាញ់ពន្លត់ទាន់ពេលវេលា ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ៥៦៦កែង២៨៧ ភូមិ១០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ប្រភពពីសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីឆ្លងចរន្តអគ្គីសនីបណ្ដាលឲ្យទុស្សេរ៍ខ្សែភ្លើងឆាបឆេះដើមក្រខុបមួយកន្លែងខាងលើនេះគឺរថយន្ថពន្លត់អគ្គីភ័យរបស់ស្នងការ នគរបាលរាជធានីភ្នំពេញ មកដល់កន្លែងកើតហេតុ ២គ្រឿង ប្រើប្រាស់អស់មួយគ្រឿងហើយសំណាងល្អមិនមានរាលដាលដល់ផ្ទះប្រជាពលរដ្ឋគ្រាន់តែបង្កការភ្ញាក់ផ្អើលតែប៉ុណ្ណោះ ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print