លោកវរសេនីយ៍ត្រី សារឹម វុទ្ធី អធិការរងនគរបាលខណ្ឌសែនសុខ តំណាងលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌ ចុះចែកសៀវភៅស្នាក់នៅជួនប្រជាពលរដ្ឋចំនួន៣ភូមិដល់ខ្នងផ្ទះ ដោយឥតគិតថ្លៃ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ លោកវរសេនីយ៍ត្រី សារឹម វុទ្ធី អធិការរងនគរបាលខណ្ឌ សែនសុខ តំណាងឲ្យលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ លោក ម៉ក់ មី នាយនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ និងលោក សុខ គង់នៅជាមន្ត្រីប៉ុស្តិ៍ បានចុះចែកសៀវភៅស្នាក់នៅជួនប្រជាពលរដ្ឋដល់ខ្នងផ្ទះចំនួន៣ភូមិក្នុងសង្កាត់ក្រាំងធ្នង់ ដោយឥតគិតថ្លៃ ។

លោក ម៉ក់ មី នាយនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានឱ្យដឹងថា សៀវភៅដែលចែកជួនប្រជាពលរដ្ឋក្នុងព្រឹកនេះមានចំនួន៣ភូមិ១/ភូមិវិមានទ្រុង២/ភូមិជាងទង៣/ភូមិត្រពាំងជើងស្រុកទាំង៣ភូមិនេះស្មើនិង៧៩ក្បាលសៀវភៅ។

លោក សារឹម វុទ្ធី អធិការរងនគរបាលខណ្ឌសែនសុខបានអោយដឹងថា ការចុះធ្វើសៀវភៅស្នាក់នៅនិងចែកជួនប្រជាពលរដ្ឋនៅពេលនេះមានចំនួន៧៩ក្បាលសៀវភៅចែកជួនពលរដ្ឋចំនួន៣ភូមិ។ ហើយដោយមានការណែនាំពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានអោយលោកដឹកនាំមន្ត្រីក្រោមឱវាទត្រូវតែយកសៀវភៅស្នាក់នៅដែលធ្វើរួចទៅចែកជួនប្រជាពលរដ្ឋអោយដល់ខ្នងផ្ទះនិងមិនគិតកម្រៃ។

ក្នុងនោះដែលោកអធិការរងបានផ្តាំផ្ញើដល់ បងប្អូនទាំងអស់ដែលមិនទាន់បានធ្វើសៀវភៅស្នាក់នៅសូមទាក់ទងទៅលោកមេភូមិឫនគរបាលមណ្ឌលដើម្បីយកឯក្សាអោយបានគ្រាប់ៗគ្នាព្រោះថាការធ្វើនេះមិនតម្រូវអោយបង់ប្រាក់នោះទេ។
លោកអធិការរងបញ្ជាក់ថាអធិការដ្ឋានខណ្ឌសែនសុខនៅតែបន្តចុះធ្វើសៀវភៅស្នាក់នៅនិងចែកជួនបងប្អូនបន្តទៀត។ហើយអ្នកដែលបានទទួលសៀវភៅនេះត្រូវរក្សាអោយបានត្រឹមត្រូវព្រោះថាវាមានសារសំខាន់ណាស់។ ក្នុងនាមលោកជាអធិការរងទទួលបន្ទុកផ្នែកស្ថិតិនិងអត្តសញ្ញាណប័នសូមអោយបងប្អូនទាំងអស់ដែលរស់នៅខណ្ឌសែនសុខដែលមិនទាន់ប្តូសៀវភៅស្នាក់នៅមកពីខណ្ឌឫស្សីកែវខណ្ឌពោធិ៍សែនជ័យនិងខណ្ឌដង្កោនោះសូមអញ្ជើញមកប្តូអោយបានគ្រាប់ៗគ្នា ។ ដោយភ្ជាប់មកនូវជាមួយឯកសារពាក់ព័ន្ធទៅជួបនិងនគរបាលប៉ុស្តិ៍ដែលបងប្អូនរស់នៅនោះ ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print