ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោកស្រី ឈាន សុខេន ប្រធានស្តីទីក្រុមប្រឹក្សាខណ្ឌ និងមានការចូលរួមពីលោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ លោកស្រី ប្រធាន និងអនុប្រធានការិយាល័យ បានជួយឧបត្ថម្ភកុមារកំព្រាចំនួន២នាក់ ជាបងប្អូនបង្កើត ដែលឪពុក-ម្តាយ ស្លាប់ដោយសារជំងឺអេដស៍ ។
ក្នុងនោះដែរ លោកអភិបាលបានឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀល សាខាកាកបាទក្រហម ខណ្ឌសែនសុខបាន ឧបត្ថមថវិកាចំនួន២០ម៉ឺនរៀល និងសំភារៈផ្ទះបាយមួយចំនួនផងដែរ ៕ ដោយ ៖ តុងសីហា
...