ឲ្យរាង!! ចូលបន្លំលួចយកបារី៦កញ្ចប់ ម្ចាស់ទាន់ចាប់ប្ររគល់ប៉ូលីស

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានចូលបន្លំលួចយកបារីចំនួន៦កញ្ចប់ដាក់ក្នុងហោប៉ាវទុកសំរាប់ជក់តែសំណាងអាក្រក់ត្រូវម្ចាស់គេទាន់ស្រែកថា ចោរៗប្តឹងសមត្ថកិច្ចអោយចាប់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នៅចំណុចផ្ទះះលេខ224ផ្លូវលេខ២០០៥ក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ លា ម៉េង ភេទប្រុសអាយុ៣៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ  ខណ្ឌពោធិ៍សែនជ័យនិងមានស្រុកកំណើតភូមិសូទិព្វ ឃុំព្រៃចា ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ចំណែកដើមបណ្តឹងមានឈ្មោះ ជា គឹមយេន ភេទប្រុសអាយុ៤០ឆ្នាំមុខរបរលក់ដូស្នាក់នៅផ្ទះកើតហេតុខាងលើ។

លោក លា ម៉េង ដែលជាដើមបណ្តឹងបានប្រាប់ប៉ូលីសថានៅមុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1DG5934មកឈប់ធ្វើជាទិញបារីជក់ពេលដែលប្រពន្ធរបស់គាត់កំពង់តែអោនយកថង់ដើម្បីដាក់បារីអោយស្រាប់តែបាត់បារីនៅក្នុងទូពេលនោះប្រពន្ធគាត់ក៍ស្រែកថាចោរៗហើយជនសង្ស័យក៍ព្យាយាមរត់តែប្រជាពលរដ្ឋនាំគ្នាដេញចាប់បានប្រគល់អោយសមត្ថកិច្ចតែម្តងជនរងគ្រោះបន្តថាកន្លងមកពីបីថ្ងៃមុនគាត់បានបាត់បារីជាច្រើនកញ្ចប់និងលុយអស់២០មុឺនរៀលផងដែ។

ប៉ូលីសនិយាយថា៖ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចូលបន្លំយកបារីពីក្នុងទូពិតប្រាកដមែនប៉ុន្តែមិនបានយក៦កញ្ចប់ទេគឺយកបានតែ២កញ្ចប់តែប៉ុណ្នោះ។ បន្ទាប់ពីធ្វើសាកសួរួចនិងយោងតាមចម្លើយសារភាពសមត្ថកិច្ចបានបញ្ជួនជនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាក់ការបន្តតាមនិតិវិធី៕  ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print