ប៉ូលីសឃាត់ខ្លួនយុវជន២នាក់ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេបានជិះម៉ូតូរត់គេចពីកម្លាំងសមត្ថកិច្ចហើយពេលចាប់បានពិនិត្យទឹកនោមមានផ្ទុកសារធាតុញៀន។ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ២០១៧នៅចំណុចមុខការ៉ាស់សាំងតេលា ផ្លូវភ្នំពេញហាណូយ (១៩១៩) ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប៉ូលីសនិយាយថាយុវជនទាំង២នាក់នេះ១/ឈ្មោះ ចិន សុីដារ៉ារក្សា អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ២/ ឈ្មោះ ឌុច ទិត្យ អាយុ១៨ឆ្នាំ មុរបរនៅផ្ទះ ទាំង២នាក់ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញខណ្ឌសែនសុខ។

ប៉ូលីសបានបន្តទៀតថា៖ មុនពេលឃាត់ខ្លួនពួកគេទាំងខាងលើគឺកម្លាំងព្រហ្មទណ្ឌបានធ្វើការល្បាតក្នុងមូលដ្ឋានលុះមកដល់ចំណុចខាងលើក៍ឃើយុវជន២នាក់បានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយុីគីឡែតព័ណសពាក់ស្លាកលេខភ្នំពេញ1GK6841ជិះក្នុងល្បឿនលឿនគួអោយសង្ស័យក៍ហៅពួកគេអោយឈប់តែគេមិនព្រមឈប់ក៍បន្ថែមល្បឿនជិញរត់ពេលនោះកម្លាំងនគរបាលក៍ជិះដេញតាមនិងឃាត់ខ្លួនបានរួចយកទៅពិនិត្យទឹកនោមរកឃើញពួកគេទាំង២នាក់មានផ្ទុកនូវសារធាតុញៀនទើបសមត្ថកិច្ចជំនាញឃាត់ខ្លួនតែម្តងនិងដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្ត៕ ដោយ៖ តុង សីហា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print