បុរស​ចំណាស់​ផឹកស្រា​មិន​ហូប​បាយ​ខ្យល់គរ​ស្លាប់​ក្នុង​វត្ដ

ចែករំលែក៖

​ខេត្ដកណ្ដាល​៖​ បុរស​វ័យ​ចំណាស់​ ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ នៅ​ក្នុង​វត្ដ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ដូនជី​ តាជី​និង​ព្រះសង្ឃ​ក្នុង​វត្ដ​រាយការណ៍​ ដល់​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៥​ និង​៣០​ នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុង​វត្ដ​កោះ​ស​ត្ថា​រាម​ ភូមិ​ចិន​កោះ​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្ដកណ្ដាល​ ។​

Lay-0301

​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ថា​ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ មឿ​ន​ អាយុ​ប្រហែល​៦០​ឆ្នាំ​ មក​ស្នាក់​នៅ​ ក្នុង​វត្ដ​ជាង​១​ឆ្នាំ​មក​ហើយ​មានស្រុក​ កំណើត​នៅ​ស្រុក​កំចាយមារ​ ខេត្ដព្រៃវែង​។​

​តាម​ប្រភព​ឱ្យ​ដឹង​ថា​ រាល់ថ្ងៃ​គេ​ធ្លាប់​ តែ​ឮ​បុរស​ចំណាស់​ក្រោក​ពី​ព្រឹក​ព្រលឹម​ ធ្វើ​កិច្ចការ​ផ្សេងៗ​ ។​ ប៉ុន្ដែ​នៅ​ថ្ងៃ​កើត​ ហេតុ​ហាក់​ស្ងាត់​មិន​ឮ​សំឡេង​គាត់​និង​ ដោយ​ពី​ល្ងាច​គាត់​បាន​ហូប​ស្រា​ច្រើន​ ពេក​ហើយ​មិន​បាន​ហូប​បាយ​ផង​បារម្ភ​ ខ្លាច​គាត់​មាន​អាការ​មិន​ស្រួ​ស​ក៏​បាន​នាំ​គ្នា​ទៅ​មើល​ទើប​ឃើញ​គាត់​សម្រាន្ដ​ក៏​ ទៅ​ដាស់​តែ​មិន​ភ្ញាក់​ទៅ​អង្រួន​មើល​ ទើប​ដឹង​ថា​ គាត់​ស្លាប់​ទៅ​ហើយ​ក៏​មាន​ ការ​ឆោឡោ​ង​ភ្ញាក់ផ្អើល​ដល់​ចៅអធិការ​វត្ដ​រាយការណ៍​ដល់​សមត្ថកិច្ច​ចុះ​អន្ដរា​ គម​ន៍​តែ​ម្ដង​ ។​

​ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​បច្ចេកទេស​ចុះ​ទៅ​ត្រួតពិនិត្យ​ឃើញ​ជន​រង​គ្រោះ​ ស្លាប់​ដោយ​ខ្យល់គរ​ក៏​ប្រគល់​សាកសព​ ឱ្យ​ព្រះសង្ឃ​បូជា​នៅ​ក្នុង​វត្ដ​នោះ​ទៅ​ ៕​

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print