សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​រៀប​គម្រោង​ប្លន់​យក​រថយន្ដ​ហ្វ័​ត​ស៊េរី​ឆ្នាំ​២០១៣​ក្រុមហ៊ុន​របស់​ខ្លួន

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​៖​ សមត្ថកិច្ច​ចម្រុះ​របស់​នគរបាល​ខេត្ត​ និង​កងរាជអាវុធហត្ថ​ បាន​បញ្ចា​ក់​ឲ្យ​ដឹង​ថា​ មាន​ករណី​ប្លន់​រថយន្ដ​ហ្វ័​ត​ស៊េរី​ឆ្នាំ​២០១៣​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Y​ 1483​ កាលពី​វេលា​ម៉ោង​៨​ និង​៤០​នាទី​យប់​ នៅ​ចំណុច​ក្រុមហ៊ុន​ចម្ការ​កៅ​ពាម​ជាំ​ង​ ស្ថិត​ក្នុងភូមិ​៤៤​ ឃុំ​ព្រះ​ធាតុ​ ស្រុក​អូរ​រាំ​អ​ឪ​ ខេត្ត​ត្បូងឃ្មុំ​។​

image_10

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ បន្ទាប់​ពី​ទទួល​បាន​បណ្ដឹង​ភ្លាម​នេះ​ លោក​ម៉ៅ​ ពៅ​ ស្នងការ​នគរបាល​ខេត្ត​ និង​លោក​វ៉ា​ សា​រិ​ទ្ធិ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ បាន​សហការ​គ្នា​ដឹកនាំ​កម្លាំង​ ចេញ​ប្រ​តិ​បត្ត​ការ​ជា​បន្ទាន់​ដែល​មានការ​ចូលរួម​ជាមួយនឹង​កម្លាំង​នគរបាល​ស្រុក​អូរ​រាំង​ឪ​ផង​នោះ​ ក៏​បាន​រៀបចំ​ផែនការ​ចំនួន​៣​គោលដៅ​តាម​ប្រមាញ់​ជនសង្ស័យ​ ដែល​ធ្វើ​សកម្មភាព​ប្លន់​ ហើយ​បើក​សំដៅ​ទៅ​កាន់​ទិស​ដៅ​ខេត្តព្រៃវែង​។​

​លោក​ម៉ៅ​ ពៅ​ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ជនសង្ស័យ​ចេញដំណើរ​ឆ្ពោះទៅ​កាន់​ខេត្តព្រៃវែង​ បន្តិច​ក្រោយមក​ ពួក​គេ​បាន​ត្រឡប់​មក​ក្រោយ​វិញ​ ក្នុង​ន័យ​បំភាន់​ដាន​សមត្ថកិច្ច​ ក្នុង​ទិស​ដៅ​ឆ្ពោះទៅ​កាន់​ខេត្តកំពង់ចាម​ ហើយ​កម្លាំង​ក៏​បាន​ដេញ​យ៉ាង​កៀក​ប្រកិត​។​ លុះដល់​ផ្លូវកែង​ទួល​វិហារ​ ជនសង្ស័យ​មាន​សភាព​ភ័យ​ស្លន់ស្លោ​ ក៏​បាន​បើក​រេ​ចង្កូត​ ជ្រុល​ទៅ​បុក​ដើម​អំពិលទឹក​ ដែល​នៅ​ផ្នែក​ខាងឆ្វេង​ផ្លូវ​ ហើយ​ព្យាយាម​រត់គេច​ខ្លួន​។​

​លោកស្នងការ​បន្ត​ថា​ ភ្លាមៗ​នោះ​កម្លាំង​ចម្រុះ​របស់​យើង​ ក៏​បាន​ទៅ​ដល់​ ហើយ​ព្យាយាម​គ្រប់​មធ្យោបាយ​ រក​ជនសង្ស័យ​តែ​ដោយសារ​ស្ថានភាព​ពេល​នោះ​ យប់​ងងឹត​ពេក​ និង​សង្ស័យ​ថា​ជនល្មើស​ មាន​ប្រើប្រាស់​អាវុធ​ ក៏​ប្រើ​យុទ្ធសាស្ដ្រ​បញ្ជា​កម្លាំង​ដើម្បី​ព្យាយាម​អង្កេត​កំណត់​មុខសញ្ញា​ក្នុង​មូលដ្ឋាន​ទីនោះ​។​ ប៉ុន្តែ​ចៃដន្យ​ស្រាប់តែ​ មាន​ជនសង្ស័យ​ចំនួន​៣​នាក់​ បាន​អះអាង​ថា​ ចោរ​បាន​ប្លន់​រថយន្ដ​របស់​ខ្លួន​ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ដោយ​សង្ស័យ​ថា​ អ្នក​ទាំង​៣​នាក់​នេះ​ រៀប​គម្រោង​ប្លន់​ រួច​ហើយ​ ពេល​សមត្ថកិច្ច​មក​ដល់​កន្លែង​កើតហេតុ​ ក៏​គេចខ្លួន​បែរជា​ប្រើ​ល្បិច​ថា​ពួក​គេ​ជា​ជន​រង​គ្រោះ​។​

​លោក​ប្រាក់​ ប៊ុ​ន​ណុ​ន​ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា​ ករណី​នេះ​ យើង​បាន​សាកសួរ​ជនសង្ស័យ​ជា​បុគ្គលិក​គ្រុម​ហ៊ុន​មួយ​ រហូត​ដល់​ម៉ោង​៣​កន្លះ​ទាប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៥​ ហើយ​ចម្លើយ​ពួក​គេ​ទាំង​៣​ ហាក់ដូច​មិន​ស៊ីសង្វាក់​គ្នា​គេ​ ប៉ុន្តែ​ យើង​មាន​តម្រុយ​ពិរុទ្ធភាព​ច្រើន​ចំពោះ​បុគ្គលិក​ និង​អ្នកបើកប​រថយន្ដ​ថា​ ចោរ​មុន​ប្លន់​ក៏​ជិះ​រថយន្ដ​ជាមួយ​អ្នក​ទាំង​៣​នេះ​ដែរ​ ដូច្នេះ​នឹង​ត្រូវ​ស៊ើបអង្កេត​បន្ដ​។​

​លោក​ម៉ៅ​ ពៅ​ ស្នងការ​នគរបាល​ខេត្ត​ បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៥​ថា​ កម្លាំង​របស់​យើ​ក​កំពុងធ្វើការ​ក្នុង​រឿង​នេះ​យ៉ាង​សកម្ម​ ហើយ​សង្ស័យ​ថា​ ជា​ករណី​បំភ្លៃ​ ខណៈ​មាន​តម្រុយ​ពិរុទ្ធភាព​ជា​ច្រើន​ អាច​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ប្លន់​នេះ​។​

​បើ​ទោះជា​មានការ​លើក​ឡើង​បែប​នេះ​ក៏​ដោយ​ពី​សមត្ថកិច្ច​ ចំណែក​បុគ្គលិក​ទាំង​៣​នាក់​របស់​ក្រុមហ៊ុន​មួយ​នេះ​ បាន​ប្រាប់​សមត្ថកិច្ច​ថា​ ពួក​គេ​មាន​គ្នា​៣​នាក់​បាន​បើករថយន្ដ​មួយ​គ្រឿង​ ដើម្បី​ធ្វើ​ការងារ​នៅ​តាម​ដងផ្លូវ​។​ លុះ​ពេល​ឈប់​រថយន្ដ​ ក៏​លេចមុខ​ជនសង្ស័យ​ម្នាក់​មាន​កាំភ្លើងខ្លី​ មួយ​ដើម​មក​ភ្ជង់​ ខណៈ​បក្ខពួក​របស់​ពួក​គេ​មួយ​ក្រុម​ទៀត​បើករថយន្ដ​មួយ​គ្រឿង​បិទ​គូទ​ ហើយ​ប្លន់​យក​រថយន្ដ​បើក​គេចខ្លួន​។​ ពួក​គេ​បន្ដ​ថា​ បើករថយន្ដ​ចេញ​បាន​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​ ពោ​ក​គឺ​មក​ដល់​ចំណុច​ស្រែ​សៀម​ ក្បែរ​ព្រំប្រទល់​ស្រុក​អូរ​រាំង​ឪ​ និង​ស្រុក​ត្បូងឃ្មុំ​ក៏​បុក​ដើមឈើ​ ឈប់​នៅ​ទីនោះ​តែ​ម្ដង​។​

​បទល្មើស​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ​ ដូច្នេះ​លោក​ប្រាក់​ ប៊ុ​ន​ណុ​ន​ ទទួល​ផែន​ព្រហ្មទណ្ឌ​ខេត្ត​ត្បូងឃ្មុំ​ បាន​អះអាង​ថា​ យើង​នឹង​ធ្វើការ​ស៊ើបអង្កេត​បន្ដ​តាម​នីតិវិធី​ ដើម្បី​រក​ឲ្យ​ឃើញ​ពី​ជន​ប្រព្រឹត្ត​ក្នុង​អំពើ​ប្លន់​យក​រថយន្ដ​របស់​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​នេះ​៕​

image_9image_8image_7image_6image_5image_4image_3image_2image_1imageimage_11

...

ដោយ៖ វណ្ណៈ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print