ភ្នំពេញ ៖ បុរសម្នាក់បាត់ម៉ូតូជាងមួយឆ្នាំទៅហើយខណះកំពុងធ្វើដំណើរតាមដងផ្លូវស្រាប់តែឃើញស្លាកលេខម៉ូតូដែលខ្លួនបំពាក់និងម៉ូតូផ្សេងក៍ប្តឹងសមត្ថកិច្ចមូលដ្ឋានអោយនាំខ្លួនអ្នកជិះម៉ូតូខាងលើមកប៉ុស្តិ៍ដើម្បីសាកសួរ។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង១៤និង៣០
នាទីថ្ងៃទី១៧តុលាឆ្នាំ២០១៧នៅផ្លូវ១០១៩ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
ម្ចាស់ម៉ូតូដែលបាត់ជាងមួយឆ្នាំនោះឈ្មោះ សុំ សុវណ្ណារ៉ា ភេទប្រុសអាយុ៣៦ឆ្នាំមុខរបរបើកបររថយន្តស្នាក់នៅភូមិត្នោតជ្រុំសង្កាត់បឹងទំពុនខណ្ឌមានជ័យ។
ចំណែកស្ត្រីដែលជាម្ចាស់ម៉ូតទិញស្លាកលេខគេយកមកបំពាក់លើម៉ូតូនោះឈ្មោះ ចាន់ ម៉ារី អាយុ
៥០ឆ្នាំមុខរបរលក់ដូរស្នាក់នៅភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
តាមសំដីបុរសដើមបណ្តឹងងបានប្រាប់សមត្ថកិច្ចថាកាលពីជាងមួយឆ្នាំមុនគាត់បានទុកម៉ូតូរបស់គាត់ម៉ាកឌ្រឹនសង់សេ១១០
ពណ៌ខ្មៅសេរី២០១២ពាក់ស្លាកលេខភ្នំពេញ1BI-7911ខណះដែលគាត់ទុកក្នុងផ្ទះត្រូវចោរលួចបាត់ភ្លាមនោះគាត់បានទៅប៉ុស្តិ៍បឹងទំពុនដាក់ពាក្យបណ្តឹងរួចហើយលុះដល់ថ្ងៃខាងលើពេលដែលគាត់ធ្វើដំណើរតាមដងផ្លូវស្រាប់តែឃើញស្លាកលេខម៉ូតូដែលខ្លួនបានបាត់នោះបំពាក់ទៅលើម៉ូតូផ្សេងទៅវិញទើបគាត់ប្តឹងសមត្ថកិច្ចមូលដ្ឋានអោយនាំខ្លួនអ្នកជិះម៉ូតូខាងលើមកប៉ុស្តិ៍ដើម្បីសាកសួរតែម្តង។
ដោយឡែកស្ត្រីដែលរងការចោទប្រកាន់បានប្រាប់សមត្ថកិច្ចថាតាមពិតដោយសារគាត់មិនសូវមានលុយបានទិញម៉ូតូអត់ពន្ធម៉ាកYAMAHA SIRIUSពណ៌សលាយខ្មៅមកប្រើក្រោយមកដោយសារអាជ្ញាធររឹតបន្ទឹងរឿងម៉ូតូអត់ពន្ធកូនប្រុសគាត់បានទៅម្តុំឃ្លាំងរំសេវទិញស្លាកលេខម៉ូតូខាងលើ(ភ្នំពេញ1BI-7911)ចំនួន២០ដុល្លាមកចាប់អោយគាត់ដើម្បីបន្លំសមត្ថកិច្ចហើយក៍មិនដឹងដាស្លាកលេខនេះជាប់ពាក់ព័ន្ធនិងអ្វីឡើយខណះគាត់កំពុងធ្វើដំណើរតាមផ្លូវថ្ងៃទី១៧តុលានេះស្រាប់តែមានបុរសខាងលើមកចោទបហរកាន់ថាស្លាកលេខដែកជាប់ម៉ូតូគាត់នេះជាស្លាកលេខដែលចាប់ជាប់ម៉ូតូគាត់ដែលបាត់ទៅជាងមួយឆ្នាំមុនទៅវិញ។
តែទោសជាយ៉ាណាករណីខាងលើនេះសមត្ថកិច្ចមូលដ្ឋានបានបង្វែរអោយទៅនិយាយគ្នានៅសង្កាត់បឹងទំពុនខណ្ឌមានជ័យវិញព្រោះទីនោះមានបណ្តឹងជនរងគ្រោះស្រាប់ ៕ ដោយ៖ តុង សីហា