ឃាត់ខ្លួនមុខសញ្ញាប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន ៣នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកក្រគរ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំសហការគ្នាបង្រ្កាបមុនសញ្ញាប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣នាក់ នៅឃុំឈើតុំ។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១១ ៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ស្ថិតក្នុងភូមិ.ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការងារខាងលើបានឲ្យដឹងថា ជនសង្ស័យមុខសញ្ញាប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀនទាំង ៣នាក់ត្រូវបានឃាត់ខ្លួនទី១ ឈ្មោះ លោះ ពីលី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្ន មានទីលំភូមិដង្គៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ ទី២ ឈ្មោះ ជា សុីហង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ និងទី៣ ឈ្មោះ ភឿន សុផាត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅឈើទែព ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តថា ជនសង្ស័យជាមុខសញ្ញាប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងឃាត់ខ្លួន ត្រូវអាព្យាបាលចូលខ្លួនមកធានាសម្របសម្រួលធ្វើការលាយលាក់ជាអក្សត្រឹមត្រូវ មុននឹងឲ្យពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញតាមការសំណូមពរ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ប៉ុន្តែទោសជាយ៉ាងក្តីនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នេះ តំរ៉ូវឲ្យពួកគាត់នាំគ្នាចូលខ្លួនមកបង្ហាញមុខនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ដើម្បីធ្វើការពិនិត្យ(តេស្ត)ទឹកនោមរកសារធាតុញៀន ហើយបើសិនរកឃើញមានមែននោះពួកគាត់ត្រូវមានទោះ អាចតំរ៉ូវឲ្យពួកគាត់ទៅមណ្ឌលកែប្រែឬតាមនីតិវិធីនៃច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print