នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចកំពង់ចាម ឃាត់រថយន្តដឹកឈើប្រភេទធ្នង់ចំនួន៣៤ដុំខុសច្បាប់ នៅផ្លូវជាតិលេខ៦អា

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរ​បាលខេត្ត កាលពីវេលាម៉ោង៣ និង៣០នាទី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឃាត់រថយន្តកាមរីផ្ទុកទៅដោយឈើ ប្រភេទធ្នង់ខុសច្បាប់ នៅចំណុចផ្លូវជាតិលេខ៦អា ភូមិផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ។

មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា រថយន្តដឹកបទល្មើសខាងលើនេះម៉ាក កាមរី ស៊េរី៩១ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2B 7321 ផ្ទុកឈើប្រភេទធ្នង់ចំនួន៣៤ដុំ ។

បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ចាម ៕ វណ្ណៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print