សមត្ថកិច្ចនគរបាលខេត្ត សម្រេចឃាត់ខ្លួន២នាក់ប្តីប្រពន្ធ ករណីសម្លាប់កាច់.កក្មេងប្រុសអាយុ៤ឆ្នាំច្រកការ៉ុងបោះចូលទឹកស្រះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ដោយមានការសហការគ្នា រវាងកម្លាំងស្នងការដ្ឋាននគរបានខេត្តស្ទឹងត្រែង និងកម្លាំងអធិការដ្ឋាន គរបាលស្រុកសៀមប៉ាង បានបន្តការស្រាវជ្រាវរហូតវែកមុខឃាតករសម្លាប់ក្មេងប្រុសអាយុ៤ឆ្នាំ យកទៅបោះចោលនៅក្នុងទឹកស្រះ ។ ដោយមានការសង្ស័យខាងសមត្ថកិច្ចរបស់ស្នងការខេត្ត បានហៅប្តីប្រពន្ធ២នាក់ មកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង រួចក៏បានធ្វើការឃាត់ខ្លួនទាំង២នាក់ប្តីប្រពន្ធនេះតែម្តង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ក្មេងប្រុសដែលត្រូវបានឃាតករសម្លាប់នោះ ត្រូវបានគេប្រទះឃើញ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចទួលវែង ស្ថិតនៅក្នុងភូមិពងគ្រៀល ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

លោកវរៈសេនីយ៍ទោ ដួង ស៊ីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ មានឈ្មោះ មី នួន ភេទស្រី អាយុ៣៣ឆ្នាំ (ជនដៃដល់) និងប្តីមានឈ្មោះ សាន សូម ភេទប្រុស អាយុ៧១ឆ្នាំ (អ្នកផ្សំគំនិត) ចំណែកក្មេងប្រុសដែលរងគ្រោះស្លាប់បាត់បង់ជីវិតខាងលើនោះមានឈ្មោះ ម៉ៅ តយ ភេទប្រុស អាយុ៤ឆ្នាំ ។

ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅក្នុងភូមិពងគ្រៀល ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ នៅល្ងាចកើតហេតុម្តាយជនរងគ្រោះបានបាត់កូន ដោយក្រុមគ្រួសារព្រមទាំងម្តាយមីងបាននាំគ្នាដើររកសព្វទីកន្លែងប៉ុន្តែរកមិនឃើញនោះទេ លុះដល់ព្រឹកស្អែកនៅថ្ងៃទី១៥ ខែតុលា ម្តាយមីងបានទៅរក នៅស្រះទឹក ក៏បានប្រទះឃើញការ៉ុងមួយគេបានចងមាត់ជិតអណ្តែតក្នុងទឹកដោយមានការសង្ស័យក៏បានកាយយកមកមើល ហើយក៏បានឃើញក្មួយប្រុសនៅក្នុងការុងនោះ ក៏បានមានការភ្ញាក់ផ្អើលរួចហើយក៏បានរាយការណ៍ទៅដល់សមត្ថកិច្ចឱ្យចុះមកពិនិត្យមើលធ្វើកោសល្យវិច្ឆ័យដោយរកឃើញនិងបានធ្វើការសនិដ្ឋានថា ក្មេងប្រុសរងគ្រោះនោះ ត្រូវបានគេវាយឱ្យសន្លប់ ហើយច្រកការ៉ុងយកទៅបោះចូលក្នុងទឹកស្រះបំណងបំបាត់ដាន។

លោកបន្តថា ក្រោយពេលកើតហេតុសមត្ថកិច្ចរបស់យើងបានចុះស្រាវជ្រាវនៅចំណុចកើតហេតុ និងមានសាក្សីនិយាយ ថា នៅថ្ងៃកើតហេតុ គាត់បានឃើញក្មេង២នាក់រួមនិងកូនគាត់ម្នាក់ កំពុងវ៉ៃគ្នាលេងនៅទីនោះ ហើយគាត់ក៏បានហៅកូនគាត់មកផ្ទះវិញ នៅសល់តែកូនជនសង្ស័យនិងកូនក្មេងដែលរងគ្រោះខាងលើ ហើយបានឃើញជនសង្ស័យ ហៅកូនមកផ្ទះដែរ ហើយក្មេងរងគ្រោះបានកាន់រំពាត់ដើរតាមកូនជនសង្ស័យ ពីរក្រោយតែមិនដឹងថាគេបានវ៉ៃដែរឬក៏អត់នោះទេទើបបណ្តាលឲ្យជនរងគ្រោះឈានដល់ស្លាប់់បាត់បង់ជីវិត។

លោកបានបញ្ជាក់ថាៈ បន្ទាប់ពីអធិការស្រុកសៀម ប៉ាង បើកការស្រាវជ្រាវអស់ពេលមួយថ្ងៃមួយយប់និងមានសាក្សីបញ្ចាក់រួចមកអធិការស្រុកនឹងជំនាញក៍បានបញ្ចូនជនសង្ស័យ២នាក់ប្តីប្រពន្ធមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងធ្វើការសាកសួរបន្ត។

ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចជំនាញថា ខ្លួនបានប្រើហឹង្សាទៅលើក្មេងនោះពិតប្រាកដមែនដោយសារខឹងនឹងក្មេងរងគ្រោះនោះខ្លាំងពេក ដែលវាយកូនរបស់ខ្លួន តែមិនបានសម្លាប់និងច្រកការ៉ុង យកទៅបោះចូលក្នុងទឹកស្រះនោះឡើយ។

តាមការសនិដ្ឋានរបស់សមត្ថកិច្ចជំនាញថា នេះជាចម្លើយដោះសារតែប៉ុណ្ណោះ ព្រោះជនសង្ស័យអាចប្រើអំពើហឹង្សាទៅលើក្មេងរងគ្រោះ ធ្វើឱ្យសន្លប់ រួចមានការភ័យខ្លាច ទើបយកក្មេងនោះជ្រកការ៉ុងទាំងមិនទាន់ស្លាប់យកទៅបោះចោលចូលក្នុងទឹកស្រះដើម្បីបំបិតដាន ទើបសមត្ថកិច្ចឈានដល់ឃាត់ខ្លួនជនសង្ស័យពីរអ្នកប្តីប្រពន្ធនេះតែម្តង នឹងកសាងសំណំរឿងបញ្ចូនខ្លួនទៅសាលាតំបូងចាត់ការបន្ត។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធដែលជាប់ពាក់ព័ន្ធក្នុងករណីសម្លាប់ក្មេងប្រុសខាងលើនោះ សមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការបន្តនៅព្រឹកថ្ងៃទី១៨​ ខែតុលា នៅថ្ងៃនេះហើយ ដើម្បីចាត់ការទៅតាមនីតិវិធី ៕ មាស ! សុផាត 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print