ខេត្តពោធិ៍សាត់ ៖ ប្តីប្រពន្ធ ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរលាបធ្វើការឃាត់ខ្លួនរួមទាំងវត្ថុតាង និងសម្ភារៈ ខណៈត្រូវបានគេសង្ស័យប្តីប្រពន្ធរូបនេះគាស់ផ្ទះប្រជាពលរដ្ឋម្នាក់ចូលលួចទ្រព្យសម្បាតិ នៅគ្រាម្ចាស់ផ្ទះចាក់សោររវល់ទៅផ្សារ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង៧ និង០០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ទល់មុខ(វត្តសូរិយា) ត្រង់ចំណុចផ្ទះរបស់ឈ្មោះ មឹុង សុខុម ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិសូរិយាលើ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។
លោក អនុសេនីយ៍ឯក អ៊ុន ហូ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលាបបានឲ្យដឹងថា ប្តីប្រពន្ធសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ទុយ ភារម្យ ហៅរូ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអូរបាក្រងក្រោម សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់ និងប្រពន្ធឈ្មោះ ថា ថង ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ។
លោក អនុសេនីយ៍ឯក អ៊ុន ហូ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលាបបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះកំលាំងដកហូតនូវវត្ថុតាងរួមមាន.កាបូបស្ពាយពណ៏ខ្មៅលាយសចំនួន ១.បារីចំនួន ៤កញ្ចប់.ក្នុងនោះម៉ាក ហ្វីន ចំនួន ២កញ្ចប់ និងម៉ាក ម៉ាយសឺវែនចំនួន ២កញ្ចប់.លុយខ្មែរចំនួន ៨.៣០០០រៀល និងកាតទូរសព្ទចំនួន ៣៣សន្លឹក ស្មើរនឹងចំនួន ៤៥ដូល្លារអាមេរិច ក្នុងរួមមាន.ប្រព័ន្ធក្រុមហ៊ុនស្មាតចំនួន ១៥សន្លឹក មិត្តហ្វូនចំនួន ៧សន្លឹក និងស៊ែលកាតចំនួន ១១សន្កឹក។
លោក អនុសេនីយ៍ឯក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប បើតាមការស្រាវជ្រាវប្តីប្រពន្ធ ២នាក់រូបនេះបានធ្វើដំណើរម៉ូតូ ១គ្រឿងម៉ាក ស្មាសរីវ៉ូ ពណ៏ខ្មៅ ប៉ុន្តែគេដឹងថាធ្វើដំណើរមកពីណានោះទេ ខណៈនោះប្រពន្ធអង្គុយចាំនៅលើម៉ូតូដោយឡែកប្តីបានចូលធ្វើសកម្មភាព(គាស់សោរ) ប៉ុន្តែជាអកុសលស្រ្តីម្ចាស់ផ្ទះឈ្មោះ មឹុង សុខុម ត្រឡប់មកផ្សារវិញទាន់ពេលក៍ឃើញកំពុងធ្វើសកម្មភាពជាក់ស្តែងតែម្តង ក៍នាំគ្នាស្រែកផ្អើលឆោឡោឡើងបង្កការភ្ញាក់ផ្អើលកើតឡើងតែម្តង ខណៈនោះដែរប្តីប្រពន្ធសង្ស័យក៍បាននាំគ្នាជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសមត្តកិច្ចនគរបាលសហការគ្នាតាមព័ទចាប់នៅវាលស្រែឆ្ងាយពីកន្លែងធ្វើសកម្មភាព ទើបនាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលាបដើម្បីបន្តនីតិវិធី ហើយបានបំពេញសំណំបែបបទបន្ថែម និងបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ចាត់កាបន្ត៕ បឹុម ពិន