បើកបរទាំងស្រវឹងរេចង្កូតបុកបង្គោលភ្លើងស្ទើបាក់នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញៈ បង្គោលភ្លើងបំភ្លឺផ្លូវ១ដើមនៅកណ្តាលសួនច្បារផ្លូវជាតិលេខ១បានរងនូវកម្លាំងបុកពេញទំហឹងពីអ្នកបើកបររថយន្តក្នុងស្ថានភាពស្រវឹងបណ្តាលអោយរថយន្តខ្ទេចក្បាលចំណែកបង្គោលស្ទើបាក់ដោយឡែកអ្នកបើកបររថយន្តមិនមានគ្រោះថ្នាក់ឡើយ ។

ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង៨,២០នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

រថយន្តបង្កម៉ាក ហ៉ីឡាក់វីហ្គោ ពាក់ស្លាកលេខ AT 2-0552 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណតែសមត្ថកិច្ចប្រាប់ថា អ្នកបើកបរមានធំក្លិនស្រាជាមេការនៅក្នុងក្រុមហ៊ុនលាយបេតុង ទើបបង្កើតថ្មីមានទីតាំងនៅភូមិបឹងឈូកសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

លោកឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរបានអោយដឹងថា រថយន្តបង្កបើកបរក្នុងទិសដៅពីកើតទៅលិចមកដល់ចំនុចកើតហេតុ អ្នកបើកបររថយន្តបានបើកប្រជែងរថយន្ត១គ្រឿងទៀតនៅពីមុខបណ្តាលអោយរេចង្កូតទៅឆ្វេងដៃបុកបង្គោលភ្លើងតែម្តង បណ្តាលអោយរថយន្តខ្ទេចក្បាល ដោយឡែកបង្គោលភ្លើងបំភ្លឺផ្លូវកំពិតស្ទើបាក់ ចំណែកអ្នកបើកបរមិនមានគ្រោះថ្នាក់ឡើយ ។

បើតាមការពិនិត្យអ្នកបើកបររថយន្តមានផឹកជាតិស្រវឹង ក្រោយកើតហេតុរថយន្តបង្កត្រូវសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីដោះសំណងដល់ការខូច​ខាតទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print