ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរដ៍រន្ធត់មួយបណ្តាលអោយបុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធម៍បង្កឡើងដោយរថយន្ត១ គ្រឿងម៉ាក ម៉ាស្តាបើកទៅបុកម៉ូតូពេញទំហឹងកៀបជាប់ក្រោមរថយន្តអូសជាងកន្លះគីឡូត៍ដីៃហើយម៉ូតូជនរងគ្រោះខ្ទាតចេញពីរថយន្តផ្ទុះឆេះអស់ចំណែករថយន្តបើករត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ដ៏រន្ធតនេះកើតឡើងកាលពីវេលាម៉ោង២និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ត្រង់ចំណុចតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរឹទ្ធីកែងនិងផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ទ្រី សីហា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅផ្ទះជួលម្តុំវត្តញាណរង្សី ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានស្រុកកំណើរនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកពាមរក៏ ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរី០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE-2244 ដោយទើបតែជិះចេញមកពីផ្ទះនៅម្តុំវត្តញាណរង្សីបំណងជិះទៅយកសង្សាចេញពីធ្វើការនៅខារ៉ាអូខេចំការននូងនៅម្តុំផ្សារឈូកមាស ហើយបានធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរឹទ្ធី ក្នុងទិសដៅពីកើតទៅលិច ។ មកដល់ចំណុចកើតហេតុក៏បានជិះឆ្លង់កាត់ផ្លូវហាណូយ ខណះពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ម៉ាស័រដា ពណ៌ខ្មៅ ជាប្រភេទរថយន្តមួយបាំងកន្លះ អត់ចាំស្លាកលេខ ដែលបើកបរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើងនិងក្នុងល្បឿនយ៉ាងលឿនដូចហោះ ក៏ជ្រុលទៅបុកម៉ូតូចំពាក់កណ្តាលពេញទំហឹងបណ្តាលអោយម៉ូតូកៀបជាប់ក្រោយរថយន្ត ចំណែកឯបុរសដែលអ្នក់បើកបរម៉ូតូរងរបួសធ្ងន់។ ភ្លាមនោះរថយន្តបង្កមិនបានឈប់ចុះមកឃើញជនរងគ្រោះនោះទេ គឺបានព្យាយាមបើករត់គេចខ្លួនទាំងកៀបម៉ូតូជាប់ក្រោមរថយន្តអូបែកផ្កាភ្លើងពេញផ្លូវបានប្រមាណប្រហែលជាងកន្លះគីឡូដីក៏បណ្តាលអោយម៉ូតូឆេះខ្ទៀតចេញពីរថយន្តរងការខូចខាតទាំងស្រុង ចំណែកឯរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់មកមានរថយន្តសង្គ្រោះបន្ទាន់បានមកដឹងជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រ តែជាអកុសលខណះពេញដែលកំពុងតែដឹកទៅតាមផ្លូវបុរសរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ហើយរថយន្តសង្គ្រោះបន្ទាន់ក៏បានដឹកសពបុរសរងគ្រោះយកមកកន្លែងកើតហេតុវិញ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខបានចុះមកដល់កន្លែងកើតហេតុនិងបានធ្វើកំណត់ហេតុយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរងចាំសាច់ញាតិមកទួលយកត្រឡប់ទៅវិញនៅពេលក្រោយ។ ដោយឡែកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯខេត្តព្រៃវែងដែលជាស្រុកកំណើត៕ ដោយ៖ តុង សីហា















