បុរសម្នាក់ត្រូវចរន្តអគ្គីសនីឆក់បណ្តាលអោយស្លាប់ក្រោយពីបញ្ជួនដល់មន្ទីពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវចរន្តអគ្គីសនីឆក់បណ្តាលអោយរងរបួសធ្ងន់ហើយបានស្លាប់បាត់បង់ជីវិតខណះកំពុងឈរខាត់ថ្នាំរថយន្តក្រោយពីបញ្ជូនដល់មន្ទីពេទ្យកាល់ម៉ែត្រ។

ករណីនេះបង្ករភ្ញាក់ផ្អើដល់សមត្ថកិច្ចកាលពីម៉ោង១១និង
៣០នាទីព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០១៧នៅក្នុងដីឡូមួយកន្លែងតាមបណ្តោយផ្លូវ១០១៩ភូមិឃ្មួញសង្កាត់ឃ្មួញខណ្ឌសែនសុខ។

ប៉ូលីសប្រាប់ថា៖ សពមានឈ្មោះ ឌុច សុខលាង ភេទប្រុសអាយុ ៣១ ឆ្នាំមុខរបរកូនជាងក្នុងការ៉ាស់និងស្នាក់នៅកន្លែងកើតហេតុមានស្រុកកំណើតភូមិវត្តលៀប ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង។

លោក គៀង វិរបុត្រ អាយុ៣៧ឆ្នាំដែលជាជាងជុសជុលរថយន្តធ្វើការជាមួយគ្នាជាអ្នកឃើញហេតុការណ៍បានរៀបរាប់ប្រាប់សមត្ថកិច្ចថានៅមុនពេលកើតរូបគាត់និងជនរងគ្រោះ
កំពង់ឈរខាត់និងបៀកថ្នាំរថយន្តស្រាប់តែជនរងគ្រោះដាច់ផ្ងាកមកក្រោយបណ្តាលរងរបួសធ្ងន់ភ្លាមៗនោះពួកគាត់បាននាំគ្នាជួយដឹកជនរងគ្រោះតាមរថយន្តផ្ទាល់ខ្លួនយកទៅកាន់មន្ទីពេទ្យមិត្តភាពកម្ពុជាចិននៅសង្កាត់ឃ្មួញតែដោយស្ថានភាពធ្ងន់ធ្ងរពេកទើបខាងមន្ទីរពេទ្យបង្អែកមិនមានលទ្ធិភាពក៍អោយដឹកជនរងគ្រោះបន្តទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រប៉ុន្តែជាអកុសល់ពេលទៅដល់ខាង់មន្ទីរពេទ្យថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយក្រោយហេតុការណ៍កើតឡើងម្ចាស់ការ៉ាស់បានប្តឹងសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យ។

ក្រោយពីសមត្ថកិច្ចជំនាញផ្នែកកោសលវិច័្ចយចុះពិនិត្យបានបញ្ជាក់ប្រាប់ថាសពខាងលើនេះពិតជាបានស្លាប់ដោយសារឆ្លងចរន្តអគ្គីសនីពិតប្រាកដមែន។

ក្រោយពីពិនិត្យរួចសពបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តបាត់ដំបង។ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print