ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពកាច់សោកម៉ូតូបានសម្រេច កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ជិះរត់គេចពីប៉ូលីស តាមស្ទេាក់ ទីបំផុត រត់មិនរួច ខណៈដែល ស្លាកលេខ សមត្ថកិច្ចប្រកាសទូទាំងក្រុងភ្នំពេញ ជនសង្ស័យ ត្រូវបានកម្លាំងនគរបាល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប្រទះឃើញ ដេញស្ទាក់ចាប់ខ្លួនបាន កាលពីវេលាម៉ោង៤រសៀល ថ្ងៃដដែល ត្រង់ចំណុច ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ឃុំស័យចាប់ខ្លួនបានឈ្មោះ ឃុំ វ៉ៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករផែស្ងួតតេងឡាយ ស្នាក់នៅក្រុមហ៊ុនផែស្ងួត មានស្រុកកំណើត ភូមិ៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែកម៉ូតូ ដែលជនសង្ស័យ លួចបានសម្រេច ព្យាយាមជិះរត់គេច ម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-9323 ម្ចាស់រងគ្រោះមិនទាន់ស្គាល់ឈ្មោះ ខណៈដែល ដេញតាម ស្វែងរកមិនទាន់ឃើញត្រឡប់មកវិញ ។
តាមនគរបាលបានឲ្យដឹងថា ក្រោយពី កើតមានចោរកម្មនៅក្នុងសង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ប្រកាសតាមប្រព័ន្ធវិទ្យុទាក់ទង នូវភិបភាគម៉ូតូ ស្លាកលេខ ឲ្ស្រាយកម្លាំង ឈរជើងតាមគោលដៅ ត្រួតពិនិត្យឃ្លាំមើល ស្រាប់តែនៅវេលាម៉ោងខាងលើ ប្រទះឃើញជនសង្ស័យ បើកម៉ូតូ ស្លាកលេខ តាមការប្រកាសស្វែងរក ហើយត្រូវបាន កម្លាំងនគរបាល ឈរជើងចំណុចស្ពានអាកាសថ្មី ផ្សារដីហុយ លើផ្លូវសហព័ន្ធរុស្សី រួមជាមួហកម្ទឹលាំងនគរបាលប៉ុស្កតិ៍ទឹកថ្លា ខណ្ឌសែនសុខ ប្រទះឃើញ ព័ទ្ធចាប់បាន ទាំងមនុស្សទាំងម៉ូតូ ។
តាមចម្លើយជនសង្ស័យ បានឲ្យដឹងថា ខ្លួនពិតជាធ្វើសកម្មភាពលួចកាច់កម៉ូតូ ពីក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យពិតប្រាកដមែន ។
ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ និងម៉ូតូត្រូវបានប្រគល់ជូនវិលត្រឡប់មកខណ្ឌពោធិសែនជ័យវិញ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕