សំណុំរឿងទិញលក់ដូរក្រលៀននិងគ្រឿងក្នុង ត្រូវចាប់ខ្លួនម្នាក់ទៀត

ចែករំលែក៖

ភ្នំពេញ៖ រឿងក្ដីទិញលក់ក្រលៀនឆ្លង ដែនដែលបានធ្វើឲ្យកក្រើកកាលពីចុងខែឧសភា ឆ្នាំ២០១៧កន្លងទៅខណៈជនជាប់ ចោទ២នាក់កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារពីបទជួញដូរសរីរាង្គមនុស្សដោយខុសច្បាប់នោះឥឡូវនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនទី៣ម្នាក់ទៀតហើយបញ្ជូនទៅ តុលាការដើម្បីសាកសួរ ។

មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យទី៣ដែល សមត្ថកិច្ចចាប់ខ្លួនឈ្មោះ ជឿន ធី ហៅធី ក្បាលធំ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កម្មករ និងជាអ្នករត់ការឯកសារបញ្ជូន មនុស្សឆ្លងដែនទៅប្រទេសឥណ្ឌាដើម្បីវះកាត់ដូរសរីរាង្គ (ដូរក្រលៀន) ។

នៅក្នុងសំណុំរឿងទិញ-លក់ក្រលៀន ដែលសមត្ថកិច្ចបានបង្ក្រាបកាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនោះ ឈ្មោះ ជឿន ធី ជាអ្នករត់ការឯកសារឲ្យជនរងគ្រោះនិងជាអ្នកនាំជនរងគ្រោះមកជួបឈ្មោះ ឡាច ម៉េងហុង និងអឿ ឡាត។ ប៉ុន្តែ ក្រោយចាប់ខ្លួនជនសង្ស័យ២នាក់នេះ ឈ្មោះ ជឿន ធី បានរត់គេចខ្លួនបាត់រហូតមកដល់ថ្ងៃចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១៧។ ឥឡូវនេះឈ្មោះ ជឿន ធី ត្រូវបានបញ្ជូនទៅឲ្យលោក ខៀវ ផល្លា ព្រះរាជអាជ្ញារងសាកសួរនាំកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ។

គួររំលឹកថា ចៅក្រមសើុបសួរសាលា ដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧បានសម្រេចចេញ ដីកាឃុំខ្លួនជនសង្ស័យប្រុសស្រី២នាក់ពាក់ពន្ធករណីជួញដូរក្រលៀនដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទជួញដូរមនុស្សឆ្លងដែនដោយខុស ច្បាប់(ដកហូតសរីរាង្គ)តាមមាត្រា១០ និង មាត្រា១៥នៃច្បាប់ស្តីពីអំពើប្រឆាំងការ ជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ។

ជនជាប់ចោទដែលតុលាការឃុំខ្លួនឈ្មោះ ឡាច ម៉េងហុង ភេទប្រុស អាយុ ៣៤ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ(ជាមេខ្យល់) និងម្នាក់ទៀតឈ្មោះ អើ ឡាត ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះ ជួល ក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ជនសង្ស័យប្រុសស្រី២ នាក់នេះម្នាក់ជាមេខ្យល់ និងម្នាក់ទៀតជា អ្នកកួកជេ(រកមនុស្ស) ក្នុងករណីជួញដូរ ក្រលៀនកាលពីថ្ងៃទី២៤ ខែឧសភា ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំង ការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡាច ម៉េងហុង ភេទប្រុស អាយុ៣៤ឆ្នាំ មានអាសយដ្ឋាន នៅភូមិព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ (ជាមេខ្យល់) និងម្នាក់ឈ្មោះ អើ ឡាត ភេទស្រី អាយុ ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នង សង្កាត់ចោម ចៅ រាជធានីភ្នំពេញ ។

ទាក់ទិនការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះត្រូវបានលោកវរសេនីយ៍ ឯក កែវ ធា ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងកាពារអនីតិជនរាជធានីភ្នំពេញឲ្យដឹងថា កន្លងទៅការិយាល័យធ្លាប់បានទទួលព័ត៌មាននិងពាក្យបណ្តឹងជាញឹកញាប់ពីករណីមានជនល្មើសមួយក្រុមរកស៊ីជួញដូរក្រលៀនក្នុងរូបភាពនាំមនុស្សពីស្រុកខ្មែរទៅវះដោះដូរនៅ ប្រទេសឥណ្ឌា ។

NKD-36x6_outline
ក្រោយពីទទួលបានព័ត៌មាននេះសមត្ថ កិច្ចជំនាញបានស្រាវជ្រាវរហូតដល់រសៀល ថ្ងៃទី២៤ ខែឧសភា ឈានដល់ការឃាត់ ខ្លួនស្ត្រីម្នាក់នៅខាងក្រោយផ្សារឯករាជ្យ២ តាមផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លុះមក ដល់វេលាម៉ោងជាង៧យប់ថ្ងៃដដែលចាប់បានបុរសម្នាក់ទៀតជាមេខ្លោងនៅម្តុំស្តុប បូកគោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

លោកវរសេនីយ៍ឯក កែវ ធា បានបន្តថា ក្រោយពេលចាប់ខ្លួនជនសង្ស័យបានសារភាពថា ពួកគេជាមុខសញ្ញាជួញដូរក្រលៀនប្រាកដមែន និងធ្លាប់បានធ្វើសកម្មភាព ជាង១ឆ្នាំហើយ និងធ្វើបានជាង១០នាក់ ដែលនាំមនុស្សយកទៅវះកាត់ដោះដូរ ក្រលៀននៅប្រទេសឥណ្ឌាដែលមានទីតាំងនៅទីក្រុងញូវដេលី ។

តាមចម្លើយជនសង្ស័យបានប្រាប់សមត្ថកិច្ចទៀតថា ជាងមួយឆ្នាំនេះបុរសឈ្មោះ ឡាច ម៉េងហុង បានទាក់ទងធ្វើសកម្មភាពប្រើមនុស្សឲ្យដើររកអ្នកជំងឺដែលត្រូវការក្រលៀន ហើយក៏គេត្រូវការរកមនុស្ស ឬ ជនក្រីក្រត្រូវការប្រាក់ដើម្បីទ្រទ្រង់ជីវភាព(លក់ក្រលៀន) ។

ក្នុងនោះជនសង្ស័យបានប្រើល្បិចខ្ពស់ តាមរូបភាព២ ទី១-ដំបូងត្រូវការពិនិត្យឈាមជនរងគ្រោះអ្នកលក់ក្រលៀនឲ្យត្រូវគ្នាជាមួយអ្នកជំងឺត្រូវដោះដូរក្រលៀន និង ២-ត្រូវការកែច្នៃឯកសារជនរងគ្រោះ(អ្នកលក់ក្រលៀន)ធ្វើជាសាច់ញាតិអ្នកដែលត្រូវការ(ទិញក្រលៀន)។ ប៉ុន្តែជាអ្នកដទៃ ទេដើម្បីងាយស្រួលគេរៀបចំធ្វើឯកសារជាលក្ខណៈធ្វើមនុស្សធម៌ក្នុងការនាំចេញទៅដោះដូរនៅប្រទេសឥណ្ឌានោះ ។

ចម្លើយបញ្ជាក់ថា ក្រលៀនមួយឈ្មោះ ឡាច ម៉េងហុង យកពីអ្នកជំងឺតម្លៃជាង៤ ម៉ឺនដុល្លារអាមេរិកតែក្នុងតម្លៃជាង៤ម៉ឺន ដុល្លារនោះគេបានយកទៅចំណាយលើ ការកែច្នៃឯកសារដើម្បីដាក់ចូលស្ថានទូតឥណ្ឌាសម្រាប់នាំមនុស្សចេញ និងថ្លៃយន្ត ហោះការហូបចុកនិងការស្នាក់នៅ។ ដូច្នេះ ខ្លួននៅសល់ប្រាក់ពីការចំណាយត្រឹម ៥.៨០០ដុល្លារក្នុងម្នាក់តែប៉ុណ្ណោះ ។

ចំណែកចម្លើយស្ត្រីដែលជាជនសង្ស័យឈ្មោះ អើ ឡាត បានសារភាពប្រាប់សមត្ថ កិច្ចថា ខ្លួនទើបតែចូលរួមធ្វើសកម្មភាពជាមួយឈ្មោះ ឡាច ម៉េងហុង ២ដងទេ និង ដើររកបានមនុស្ស២នាក់ប្រគល់ឲ្យឈ្មោះ ឡាច ម៉េងហុង នាំទៅវះកាត់ដោះដូរ ក្រលៀននៅប្រទេសឥណ្ឌានោះ ។

ស្ត្រីសង្ស័យបានបន្តថា មនុស្ស២នាក់ នោះត្រូវបានឈ្មោះ ឡាច ម៉េងហុង ឲ្យសេវា ម្នាក់៤០០ទៅ៥០០ដុល្លារអាមេរិកតែក៏ បានកុម្មុយស្យុងពីអ្នកលក់ក្រលៀន និង អ្នកជំងឺត្រូវការទិញក្រលៀនខ្លះទៀតដែរ។

បានជាមានការរៀបចំ និងរកមនុស្ស (អ្នកលក់ និងអ្នកទិញក្រលៀន)ទៅធ្វើ ការវះកាត់ដោះដូរនៅប្រទេសឥណ្ឌានោះ ព្រោះវេជ្ជបណ្ឌិតនៅទីនោះយកតម្លៃថោក ពោលគឺវះកាត់ដោះដូរក្រលៀនមនុស្សម្នាក់អស់តែ១៥.០០០ទៅ១៧.០០០ដុល្លារ អាមេរិក(ថ្លៃកាំបិត)មិនមែនថ្លៃក្រលៀនទេថ្លៃក្រលៀន៥.៨០០ដុល្លារផ្សេង ។

លោក កែវ ធា បន្តថា ជនសង្ស័យជាមេ ខ្យល់ឈ្មោះ ឡាច ម៉េងហុង គេមានបណ្តាញ ទំនាក់ទំនងក្នុងស្រុករហូតដល់ប្រទេស ឥណ្ឌា។ រីឯស្ត្រីម្នាក់នោះគ្រាន់តែជាមនុស្ស ដែលឈ្មោះ ឡាច ម៉េងហុង ប្រើ និងឲ្យ ដើរអូសទាញជនក្រីក្រត្រូវការប្រាក់(លក់ក្រលៀន)ប៉ុណ្ណោះ ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print