ចាប់សាច់មាន់ចម្រុះខូចគុណភាពទម្ងន់៨៦០គីឡូក្រាមនៅប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ សាច់មាន់ចម្រុះខូចគុណភាពចំនួន៨៦០គីឡូក្រាមត្រូវបានមន្ត្រីកាំ កុងត្រូលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតឆែកឆេរចាប់បានពីរទេះមួយដែលកម្មករអូសចេញ ពីដីថៃដល់ចំណុចខាងកើត រង្វល់មូលច្រកទ្វារអន្តរជាតិមួយនេះ ស្ថិត ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ សាច់ខូចគុណភាពនេះ រួមមានឆ្អឹង, ក្រញ៉ាំជើង និងគ្រឿងក្នុងមាន់សរុប៨៦០គីឡូក្រាមត្រូវបានឈ្មួញ ដឹកបង្កប់នៅក្រោមបន្លែតាមរទេះមួយអូសចេញពីដីថៃ។ ដោយមានការសង្ស័យមន្ត្រីជំនាញបានស្ទាក់ចាប់ឆែកឆេរស្រាប់តែប្រទះឃើញសាច់មាន់ចម្រុះខូចគុណភាពទាំងនេះ ខណៈ ឈ្មួញនោះនិងកម្មករអូសរទេះបានគេចខ្លួនបាត់តែម្តង។

យ៉ាងណាក៏ដោយសាច់មាន់ចម្រុះខូចគុណភាពទាំងនេះត្រូវបានមន្ត្រីជំនាញ សហការណ៍ជាមួយស្ថាប័ននិងសមត្ថកិច្ច ពាក់ព័ន្ធនៅមាត់ច្រកទ្វាររួមគ្នាធ្វើការដុត កម្ទេចចោលនៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ដែលមានវត្តមានលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត បន្ទាយមានជ័យ។

គួរបញ្ជាក់ថាករណីសាច់មាន់និងទំនិញខូចគុណភាពនេះកន្លងមកមន្ត្រីជំនាញ កាំកុងត្រូលសហការណ៍ជាមួយសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតតែង តែឆែកឆេរចាប់បានយកទៅដុតកម្ទេចចោលជាបន្តបន្ទាប់ផងដែរ តែពួកឈ្មួញនៅតែមិនរៀងចាល ព្រោះមិនដែលបង្រ្កាបចាប់បានពួកឈ្មួញ ទាំងនោះ ដើម្បីធ្វើការអប់រំ ឬចាត់ការតាម វិធានការដ្ឋបាលនិងផ្តន្ទាទោសច្បាប់ឡើយ ដោយសារតែគេរត់គេចខ្លួន ៕ ហេង នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print