ខេត្តព្រៃវែង ៖ ជនជាតិវៀតណាមពីរនាក់ប្តីប្រពន្ធ រស់នៅទឹកដីកម្ពុជាប្រកបរបរជួញដូរសត្វព្រៃត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈពួកគេបម្រុងនាំចេញសត្វព្រៃជិត១០០ក្បាលទៅប្រទេសវៀតណាម កាលពីរសៀលម៉ោង២ និង១០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិពាន់វត្ត ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
សត្វព្រៃទាំងនេះ ត្រូវបានរំដោះដោយកម្លាំងអាវុធហត្ថស្រុកកំពង់ត្របែក សហការជាមួយរដ្ឋបាលព្រៃឈើបាភ្នំ និងក្រុមអន្តរាគមន៍អង្គការសម្ពន្ធ័មិត្តសត្វព្រៃ ។
មន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យទាំងពីរ មានឈ្មោះ ជា ផឹង ជាប្ដី និងឈ្មោះ ង្វៀន ធីហ្គីម ជាប្រពន្ធ។ ក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានសង្គ្រោះសត្វព្រៃ រួមមាន ទាព្រៃ៣ក្បាល ប្រវឹក១ក្បាល លលក៦0ក្បាល និងសត្វពស់ចំនួន២២១,៥គីឡូក្រាមផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងសត្វព្រៃ ត្រូវបានក្រុមអង្គការសម្ព័ន្ធមិត្តសត្វព្រៃទូទាំងប្រទេស កសាងសំណុំរឿងតាមនីតិវិធី នឹងបញ្ជូនទៅតុលាការខេត្តព្រៃវែងចាត់ការបន្តតាមច្បាប់៕ ជាយក្រុង