នៅមិនទាន់ដឹងពីមូលហេតុអគ្គីភ័យឆាបឆេះ ឃ្លាំងស្តុកគ្រឿងសំណង់មួយកន្លែង នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរបានសម្តែងការសោកស្តាយដល់ម្ចាស់ឃ្លាំង ដែលត្រូវអគ្គិភ័យឆេះឃ្លាំងស្ទើរតែទាំងស្រុង ដោយ សារតែកត្តាផ្លូវក្នុងភូមិសាស្ត្រខាងលើ មានលក្ខណៈតូចចង្អៀតពិបាក សម្រាប់រថយន្តពន្លត់អគ្គីភ័យចូលអន្តរាគមន៍ បាញ់ទឹកពន្លត់ឱ្យបានទាន់ពេលវេលា។

អាជ្ញាធរបានឲ្យដឹងថា ក្នុងករណីខាងលើនេះ ពុំមានបណ្តាល ឲ្យមានមនុស្សណាម្នាក់រងរបួសឡើយ ។ ក្នុងការបាញ់ទឹក បង្ក្រាបអគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ សរុបចំនួន១៦គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ១០០ភាគរយ ។ ចំណែកមូលហេតុមិនទាន់ដឹងនៅឡើយទេ ។

គួរបញ្ជាក់ថា នៅវេលាម៉ោង១ និង ៣០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ មានករណីអគ្គីភ័យឆាបឆេះ ឃ្លាំងស្តុកគ្រឿងសំណង់មួយកន្លែង យ៉ាងសន្ធោរសន្ធៅ ស្ថិតក្នុងក្រុមទី១ ផ្លូវ 87BT ភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print