ភ្នំពេញ ៖ នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១២និង៣០នាទី កំលាំងល្បាតប៉ុស្តិ៍ទំនប់ទឹកបានធ្វើការឃាត់ ខ្លួនក្មេងទំនើង២នាក់ បន្ទាប់ពីពួកគេជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែន នៅចំណុចផ្លូវលេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌ ចំការមន រាជធានីភ្នំពេញ។
1-ឈ្មោះ ឆោម វ៉ាន់ដា 20ឆ្នាំស្នាក់នៅផ្ទះជួលម្តុំវត្តទួល
សង្កែ ខណ្ឌឫស្សីកែវ មុខរបរ ជាងប៉ូលាម៉ូតូ។
2-ឈ្មោះ ថៃ វ៉ាន់ឌី 22ឆ្នាំ ស្នាក់នៅជាមួយគ្នា មុខរបរ ជាងជួសជុលទូរទស្សន៍ ។ជិះម៉ូតូ 1គ្រ ម៉ាកMSX ពណ៌ក្រហមបិតខ្មៅស្លាកលេខ 1FY5169Pលេខតួ+ម៉CQ125MF15
140804712 ។
សមត្ថកិច្ចបានប្រាប់អោយដឹងថាក្មេងទំនើង២នាក់ខាងលើបានជិះម៉ូតូ១គ្រឿងម៉ាកMSX ពណ៌ក្រហមបិតខ្មៅស្លាក លេខភ្នំពេញ 1FY.5169 កែឆ្នៃបំពង់ស៊ីម៉ាំងប្រែនភ្លាមនោះក៏ត្រូវកំលាំងសមត្ថកិច្ចប៉ុស្ត៍ទំនប់ទឹក ដែលកំពុងល្បាតបានប្រទៈឃើញក៏បនបញ្ជារអោយចូលខាង ប៉ុន្តែជនសង្ស៏យទាំង២នាក់មិនចូលខាងនោះទេ ហើយបែរធាក់ដៃម៉ូតូសមត្ថកិច្ចដែលមានស្ពាយអាវុធAKនៅនិងដៃបណ្តាលអោយសមត្ថកិច្ចដួលបាក់ដៃម៉ូតូ រងរបួសចង្កាដេរ៣ថ្នេរ រួចត្រូវបានសមត្ថកិច្ចដេញចាប់បានក្មេងទំនើង២នាក់ខាងលើយកមកប៉ុស្តិ៍ទំនប់ទឹកផងដែរ ។
បច្ចុប្បន្នជនសង្ស័យរួច និង ម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕