ខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ នឹងអាចមានភ្លៀងផ្គរ រន្ទះ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់អំពីអាកាសធាតុនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះផ្ទៃមេឃមាន ពពកពីមធ្យមទៅច្រើនខ្យល់បក់ ។

នៅក្នុងសេចក្ដីជូនដំណឹងបានឱ្យដឹងទៀតថា ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ តាមបណ្ដារាជធានី-ខេត្តមួយចំនួននឹងអាចមាន ភ្លៀង ផ្គរ រន្ទះរួមមាន ៖ រាជធានី ភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ សៀមរាប និងផ្នែកខ្លះនៃខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ខេត្តមណ្ឌលគីរី រហូតតំបន់សមុទ្រមាន ខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print