ប៉ោយប៉ែត ៖ ក្មេងប្រុស២នាក់ទៅតាមបងដាក់ទ្រូ ចុះលេងទឹកបណ្តាលឲ្យលង់ស្លាប់ កាលពីវេលាម៉ោង១ និង១៥នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុច ប្រឡាយ ខាងលិចឋិតក្នុងភូមិចំការចេក ឃុំរហាត់ទឹកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមង្គលបូរីបាន់ឲ្យដឹង ថា ក្មេងរងគ្រោះ ទាំង ២នាក់ នោះទី១-ឈ្មោះ ធឿម ចាន់ថាត់ ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិចំការចេក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ,២-ឈ្មោះ រី សារឿម ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិ ក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកបន្តថា នៅមុនពេលកើតហេតុនោះ ម្តាយកុមាររងគ្រោះ ទាំង២នាក់ បានជាប់រវល់ ទៅ ដង្ហែរសពយាយរបស់កុមាររងគ្រោះ យកទៅបូជានៅវត្ត ឆ្លៀតពេលនោះ កុមាររងគ្រោះ បាននាំគ្នាទៅ តាមបងលើកទ្រូ នៅឯស្រែ ហើយក៏បាន នាំគ្នាចុះហែលទឹកប្រឡាយ ដោយក្មេងទាំង២ នាក់ មិនចេះហែលទឹក ដល់ទឹកជ្រៅ បណ្តាលឲ្យលង់ស្លាប់តែម្តង។
ម្តាយ ឪពុក ក្មេងទាំង២នាក់ បានត្រឹមតែយំឱបសពកូន ស្តាយស្រណោះកូនជាទីស្រឡាញ់ ស្លាប់ ចោលខ្លួនគ្មានថ្ងៃវិលមកវិញ ។
សពកុមាររងគ្រោះទាំង២នាក់ ត្រូវបានឪពុក ម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហ ដ្ឋានរៀងៗខ្លួន ៕ វណ្ណា