ហ្វីលីពីនប្រកាសជាផ្លូវការបញ្ចប់សង្គ្រាមរំដោះទីក្រុងម៉ារ៉ាវី ក្រោយប៉ះទង្គិចគ្នា១៥៤ថ្ងៃ

ចែករំលែក៖

កម្លាំងទាហានហ្វីលីពីនបានរំដោះទាំងស្រុងទីក្រុងម៉ារ៉ាវី ក្រោយរយៈពេល១៥៤ថ្ងៃវាយប្រហារ ជាមួយកម្លាំងក្រុមភេរវកម្ម ម៉ៅទេ មានភាពជិតស្និទ្ធនឹងក្រុម IS ។

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោកFelfinLorenzana នៅក្នុងកិច្ចប្រជុំ ជាមួយសមភាគី អាស៊ានកាលពីថ្ងៃទី២៣ ខែតុលា ដោយមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិ អាមេរិក James Mattisនិ ងសមភាគី ប្រទេសអូស្ត្រាលី Marise Payne បានប្រកាសថា «យើងសូមប្រកាសជាផ្លូវការ បញ្ចប់សង្គ្រាម វាយប្រហារភេរវកម្មនៅទីក្រុងម៉ារ៉ាវី ហើយពេលនេះមិនមាន ខ្មាន់កាំភ្លើងភេរវកម្មណាមួយនៅទីនោះទៀតឡើយ»។

សង្គ្រាមវាយប្រហារក្រុមភេរវកម្ម របស់កម្លាំងទាហានហ្វីលីពីន ចាប់ផ្តើមឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ដោយបញ្ចប់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ដោយមេដឹកនាំ ក្រុមម៉ៅទេ ស្និទ្ធនឹង IS ត្រូវបានសម្លាប់ ។

ពាក់ព័ន្ធនឹងការវាយប្រហារក្រុមភេរវកម្មនោះដែរ លោកប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterteបានអរគុណដល់សហរដ្ឋអាមេរិក ប្រទេសចិន និងអ៊ីស្រាអែល ចំពោះការផ្តល់ជំនួយ យោធាសម្រាប់ប្រតិបត្តិការបោសសម្អាតក្រុមភេរវកម្មនៅទីក្រុងម៉ាវីវី។

NKD-36x6_outline

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា នៅក្នុងសុន្ទរកថារបស់លោក Duterte មុនពេលមហាសន្និបាតពាណិជ្ជកម្ម និងសន្និបាតពាណិជ្ជកម្មហ្វីលីពីន លើកទី៤៣ លោកបានបង្ហាញថា កាំភ្លើងស៊ីព របស់អ្នកលបបាញ់ ដែលបានសម្លាប់មេដឹកនាំឧទ្ទាម Abu Sayyafឈ្មោះ IsnilonHapilon គឺផលិតនៅក្នុងប្រទេសចិន។

ជាមួយគ្នានោះដែរ លោក Duterte បាននិយាយថា ភាគច្រើននៃកាំភ្លើងវែង ដែលកងទ័ពរដ្ឋាភិបាលហ្វីលីពីន បានប្រើនៅក្នុងសង្គ្រាមនៅក្នុងទីក្រុងម៉ារ៉ាវី គឺបានមកពីប្រទេសចិន។

លោក Duterteថា «គឺមានតែប្រទេសចិនតែប៉ុណ្ណោះ ដែលបានផ្តល់ឲ្យទាន់ពេលវេលា និងច្រើនគ្រប់គ្រាន់»។ ចំណែកសហរដ្ឋអាម៉េរិកវិញ លោកប្រធានាធិបតីបាននិយាយថា ឧបករណ៍ដែលផ្តល់ដោយសហរដ្ឋអាមេរិក ត្រូវបានខ្ចីហើយក៏ បានប្រគល់ឲ្យវិញហើយដែរ»៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print